សៀមរាប – អង្គរវត្ត – សិប្បកម្មសូត្រ – ៥ ថ្ងៃ

សៀមរាប – អង្គរវត្ត – សិប្បកម្មសូត្រ – ៥ ថ្ងៃ

៥ ថ្ងៃ ៤.៨ (១២៤ ការពិនិត្យ)

ដំំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ក្នុងក្រុងសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ បទពិសោធន៍វប្បធម៌ក្នុងស្រុក និងទស្សនាសិប្បកម្មសូត្របែបប្រពៃណី ដើម្បីស្វែងយល់ពីមរតកនៃការត្បាញសូត្ររបស់កម្ពុជា។

កម្មវិធីដំណើរកម្សាន្ត

Day 1

មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

  • មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
  • ជួបទទួលស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងក្រុងសៀមរាប
  • សម្រាកលម្ហែកាយដោយសេរី និងដើរកម្សាន្តពេលរាត្រីនៅតំបន់ Pub Street ដែលជាមជ្ឈមណ្ឌលកម្សាន្តដ៏មមាញឹកបំផុតក្នុងក្រុងសៀមរាប
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 2

សៀមរាប – អង្គរវត្ត – អង្គរវង់តូច

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ដែលជាមហានគរវត្តដ៏ធំបំផុតក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ ហើយក្រោយមកបានក្លាយជាវត្តអារាមក្នុងព្រះពុទ្ធសាសនា។
  • ទស្សនាប្រាសាទតាព្រហ្មដ៏អស្ចារ្យ ដែលមានភាពល្បីល្បាញដោយសារឫសឈើធំៗដុះព័ទ្ធរុំជុំវិញតួប្រាសាទ។
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានដែលមានផាសុកភាព និងអនាម័យ
  • ទៅទស្សនាខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូង) នៃក្រុងអង្គរធំ ដែលជារាជធានីចុងក្រោយនៃអាណាចក្រខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២។
  • បន្ទាប់មក ទស្សនាប្រាសាទបាយ័ន ដែលជាប្រាសាទព្រះពុទ្ធសាសនាដ៏ប្រណីត កសាងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ជាប្រាសាទរដ្ឋរបស់ព្រះបាទជ័យវរ្ម័នទី៧។
  • ទស្សនាប្រាសាទបាពួន ជាប្រាសាទហិណ្ឌូដែលកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ (មុនប្រាសាទអង្គរវត្ត)។
  • ទស្សនាប្រាសាទភិមានអាកាស ដែលមានរាងជាពីរ៉ាមីត កសាងនៅចុងសតវត្សទី១០ ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងចាស់នៃក្រុងអង្គរធំ។
  • ទស្សនាព្រលានជល់ដំរី ដែលជាផ្នែកមួយនៃក្រុងអង្គរធំ ប្រើប្រាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ជាវេទិកាសម្រាប់ទតកងទ័ពដែលវិលត្រឡប់មកវិញដោយជោគជ័យ។
  • បន្ទាប់មកទស្សនាព្រលានស្តេចគំលង់ ដែលស្ថិតនៅភាគខាងជើងនៃព្រលានជល់ដំរី។
  • បន្ទាប់មកទៀត បន្តទៅកាន់ភ្នំបាក់ខែង ដើម្បីឡើងភ្នំរង់ចាំទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាល។ ភ្នំបាក់ខែងគឺជាទីតាំងពេញនិយមបំផុតសម្រាប់ទស្សនាថ្ងៃលិច និងមើលទៅប្រាសាទអង្គរវត្តដែលស្ថិតនៅកណ្តាលព្រៃចម្ងាយប្រហែល ១.៥ គីឡូម៉ែត្រ។
  • ពិសារអាហារពេលល្ងាច និងជូនដំណើរត្រឡប់ទៅសណ្ឋាគារវិញ

    ចំណាំ៖ ដោយសារចំនួនភ្ញៀវទេសចរត្រូវបានកំណត់ឱ្យឡើងភ្នំបាក់ខែងក្នុងអំឡុងពេលមមាញឹក យើងសូមណែនាំឱ្យលោកអ្នកចាប់ផ្តើមឡើងភ្នំឱ្យបានមុនបន្តិច។ សូមត្រៀមលក្ខណៈសម្រាប់ការរង់ចាំមើលថ្ងៃលិច ដែលអាចចំណាយពេលប្រហែល ១ ម៉ោង ៤៥ នាទី ទៅ ២ ម៉ោង។

    ជម្រើសបន្ថែម (មិនរាប់បញ្ចូលក្នុងតម្លៃ)៖ របាំស្បែកធំ៖ បទពិសោធន៍នៃការនិទានរឿងបែបខ្មែរតាមរយៈសិល្បៈស្បែកដែលឆ្លាក់យ៉ាងប្រណីត។ បន្ទាប់ពីការសម្តែង លោកអ្នកអាចសាកល្បងលេងអាយ៉ងខ្សែបែបប្រពៃណីផងដែរ។ ម៉ោងសម្តែងគឺ ៧:០០ យប់
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 3

ថ្ងៃរះនៅអង្គរវត្ត – តំបន់អង្គរវង់ធំ

  • ចាប់ផ្តើមដំណើរកម្សាន្តនាព្រលឹមស្រាងៗនៅម៉ោង ៤:៣០ ព្រឹក ដើម្បីទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលជាបទពិសោធន៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន ខណៈពន្លឺព្រះអាទិត្យចាប់ផ្តើមបំភ្លឺតួប្រាសាទបន្តិចម្តងៗ។ បន្ទាប់ពីទស្សនាថ្ងៃរះរួច ត្រឡប់មកសណ្ឋាគារវិញដើម្បីពិសារអាហារពេលព្រឹក មុននឹងបន្តដំណើរកម្សាន្ត។
  • ទស្សនាប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដ៏មានប្រជាប្រិយបំផុតមួយក្នុងខេត្តសៀមរាប។ វាត្រូវបានគេស្គាល់ថាជា "ប្រាសាទស្រីគ្រប់លក្ខណ៍" ដែលកសាងឡើងពីថ្មភក់ពណ៌ផ្កាឈូក និងពណ៌ក្រហមនៅពាក់កណ្តាលសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាហិណ្ឌូ។
  • បន្តទៅទស្សនាប្រាសាទបន្ទាយសំរែ ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទយសោវរ្ម័នទី២ នៅដើមសតវត្សទី១២។
  • ចូលទស្សនាភូមិព្រះដាក់ ដែលជាភូមិដ៏ស្រស់ស្អាត និងផ្តល់នូវបទពិសោធន៍ពិតៗក្នុងការស្វែងយល់ពីសម្រស់នៃវប្បធម៌ខ្មែរ។
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទស្សនាប្រាសាទព្រះខ័ន ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវរបិតារបស់ព្រះអង្គ។
  • បន្តទៅទស្សនាប្រាសាទនាគព័ន្ធ ដែលជាប្រាសាទកោះតូចមួយស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើង ដែលមានទំនាក់ទំនងជាមួយប្រាសាទព្រះខ័ន កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
  • ចំណុចចុងក្រោយគឺការទស្សនាប្រាសាទប្រែរូប ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១០ ដើម្បីឧទ្ទិសដល់អាទិទេពហិណ្ឌូ។ ឈ្មោះ "ប្រែរូប" ឆ្លុះបញ្ចាំងពីជំនឿទូទៅរបស់ប្រជាជនខ្មែរថា ទីនេះធ្លាប់ជាកន្លែងសម្រាប់រៀបចំពិធីបុណ្យសព។
  • ពិសារអាហារពេលល្ងាច និងជូនដំណើរត្រឡប់ទៅសណ្ឋាគារវិញ

    ជម្រើសបន្ថែម (មិនរាប់បញ្ចូលក្នុងតម្លៃ)៖ - ហ្វារសៀក (Phare Circus)៖ លើសពីសៀកធម្មតា សិល្បករកម្ពុជាបានបញ្ជូលគ្នានូវសិល្បៈល្ខោន តន្ត្រី របាំ និងសៀកបែបទំនើប ដើម្បីនិទានរឿងរ៉ាវរបស់កម្ពុជា រួមមានប្រវត្តិសាស្ត្រ រឿងព្រេងនិទាន និងជីវភាពរស់នៅបច្ចុប្បន្ន។ ម៉ោងសម្តែងគឺ ៨:០០ យប់
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 4

កំពង់ភ្លុក – សិប្បកម្មសូត្រអង្គរ

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាកំពង់ភ្លុក ដែលជាភូមិបណ្តែតទឹក និងព្រៃលិចទឹកដ៏ស្រស់ស្អាតនៅបឹងទន្លេសាប។ ផ្ទះ និងអគារជាច្រើននៅទីនោះត្រូវបានសាងសង់លើសសរខ្ពស់ៗពី ៦ ម៉ែត្រ ទៅ ៩ ម៉ែត្រ ដើម្បីបត់បែនតាមការប្រែប្រួលនៃកម្ពស់ទឹកក្នុងរដូវប្រាំង និងរដូវវស្សា។
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទៅទស្សនាសិប្បកម្មសូត្រអង្គរ (Angkor Silk Farm) ស្ថិតក្នុងស្រុកពួក ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីក្រុងសៀមរាប។ ស្វែងយល់ពីរបៀបផលិតសូត្រ និងការត្បាញជាក្រណាត់សូត្របែបប្រពៃណីខ្មែរ។ ទីនេះក៏មានសាលតាំងបង្ហាញផលិតផលសូត្រដែលមានគុណភាពខ្ពស់ ដែលលោកអ្នកអាចទិញជាវត្ថុអនុស្សាវរីយ៍បានផងដែរ។
  • ដើរទស្សនាផ្សារចាស់ ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ និងបទពិសោធន៍តថ្លៃទំនិញជាមួយអ្នកលក់ដូរដូចអ្នកស្រុកក្នុងតំបន់។
  • ពិសារអាហារពេលល្ងាច និងជូនដំណើរទៅកាន់សណ្ឋាគារ

    ជម្រើសបន្ថែម (មិនរាប់បញ្ចូលក្នុងតម្លៃ)៖

    - ការជិះរទេះគោ៖ រីករាយនឹងការជិះរទេះគោរយៈពេល ៣០ នាទីនៅក្នុងភូមិបាគង ដើម្បីទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។ លោកអ្នកនឹងបានឃើញវាលស្រែដ៏ស្រស់ស្អាត សកម្មភាពកសិកម្មតាមរដូវកាល និងសម្រស់ធម្មជាតិនៃជនបទខ្មែរ។ រទេះគោគឺជាផ្នែកមួយនៃវប្បធម៌ខ្មែរដ៏សំខាន់ និងជាមធ្យោបាយដឹកជញ្ជូនបែបប្រពៃណីតាំងពីបុរាណកាលមក។

    - រៀនធ្វើម្ហូបខ្មែរ៖ ថ្នាក់រៀននេះចំណាយពេលប្រហែល ៣ ម៉ោង ដើម្បីរៀនចម្អិនម្ហូបខ្មែរជាមួយមេចុងភៅក្នុងស្រុក។ មេចុងភៅនឹងនាំលោកអ្នកទៅកាន់ផ្សារក្នុងស្រុកដើម្បីទិញបន្លែ ផ្លែឈើ និងគ្រឿងផ្សំផ្សេងៗ ដែលជាឱកាសដ៏ល្អក្នុងការស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់។
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 5

សៀមរាប – អាកាសយានដ្ឋាន

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ជូនដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរង់ចាំជើងហោះហើរត្រឡប់ទៅមាតុភូមិវិញ
- អាហារពេលព្រឹក

ជម្រើសកញ្ចប់សេវាកម្ម

ជ្រើសរើសចំនួនសមាជិកក្រុម

2-3 person

493.00 ដុល្លារ /ម្នាក់

At least 2 adults in this tour
4-6 person

345.00 ដុល្លារ /ម្នាក់

At least 4 adults in this tour
7-9 person

299.00 ដុល្លារ /ម្នាក់

At least 7 adults in this tour
10-14 person

269.00 ដុល្លារ /ម្នាក់

At least 10 adults in this tour
15-19 person

245.00 ដុល្លារ /ម្នាក់

At least 15 adults in this tour

មនុស្សពេញវ័យ

តម្រូវឱ្យមានយ៉ាងហោចណាស់ផ្អែកតាមទំហំក្រុម

$0.00
0

កុមារ (១២ឆ្នាំឡើង)

គិតតម្លៃស្មើនឹងមនុស្សពេញវ័យ

$0.00
0

កុមារ (៥–១១ឆ្នាំ) មានគ្រែ

៧៥% នៃតម្លៃមនុស្សពេញវ័យ

$0.00
0

កុមារ (៥–១១ឆ្នាំ) គ្មានគ្រែ

៥០% នៃតម្លៃមនុស្សពេញវ័យ

$0.00
0

កុមារ (ក្រោម ៥ឆ្នាំ)

ឥតគិតថ្លៃ

Free
0

0.00 ដុល្លារ ព័ត៌មានលម្អិត ⌃

Siem Reap – Angkor Wat – Silk Farm – 5Days

សេវាកម្មរួមបញ្ចូល

  • ការស្នាក់នៅ (សណ្ឋាគារកម្រិតផ្កាយ ៣ ឬស្តង់ដារ) បន្ទប់គ្រែពីរសម្រាប់មនុស្សពេញវ័យ ២ នាក់
  • រថយន្ត/វ៉ែន/ឡានក្រុង ម៉ាស៊ីនត្រជាក់ រួមជាមួយអ្នកបើកបរ
  • រាល់ថ្លៃសំបុត្រចូលទស្សនាទាំងអស់ ដូចដែលបានបញ្ជាក់ក្នុងកម្មវិធី
  • សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ (Angkor Pass)
  • ការទស្សនាថ្ងៃរះនៅអង្គរវត្ត
  • ដំណើរកម្សាន្តភូមិបណ្តែតទឹកនៅបឹងទន្លេសាប
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់

សេវាកម្មមិនរាប់បញ្ចូល

  • សំបុត្រយន្តហោះគ្រប់ប្រភេទ (ទាំងក្នុងស្រុក និងអន្តរជាតិ)
  • សេវាកម្មទិដ្ឋាការ (Visa)
  • អាហារ (ព្រឹក/ថ្ងៃត្រង់/ល្ងាច)
  • ធានារ៉ាប់រងលើការធ្វើដំណើរ
  • រាល់សេវាកម្មផ្សេងៗក្រៅពីការរៀបរាប់ក្នុងកម្មវិធី
  • រាល់ការចំណាយផ្ទាល់ខ្លួន (សេវាបោកអ៊ុត, ទូរស័ព្ទ, ភេសជ្ជៈមានជាតិអាល់កុល, ពន្ធអាកាសយានដ្ឋាន និងផ្សេងៗ)
  • តម្លៃបន្ថែមសម្រាប់ការស្នាក់នៅបន្ទប់ម្នាក់ឯង (៧០ ដុល្លារអាមេរិក)
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឲ្យកក់មុន ៥០% បន្ទាប់ពីសម្រេចទិញកញ្ចប់ដំណើរកម្សាន្ត
ត្រូវទូទាត់ប្រាក់ដែលនៅសល់ឲ្យបានមុន ឬមិនលើសពីថ្ងៃមកដល់
ចំណាំ៖ ថ្លៃសេវាផ្ទេរប្រាក់តាមធនាគារ ជាទំនួលខុសត្រូវរបស់អតិថិជន
ការបង្វិលប្រាក់ពេញលេញជូនវិញ សម្រាប់ការលុបចោលដំណើរកម្សាន្តមុន៣០ថ្ងៃ
ការគិតប្រាក់ ៥០% នៃប្រាក់កក់ សម្រាប់ការលុបចោលដំណើរកម្សាន្តក្នុងរយៈ១៤ថ្ងៃ មុនថ្ងៃមកដល់
ការគិតប្រាក់ ១០០% សម្រាប់ការលុបចោលដំណើរកម្សាន្តតិចជាង១៤ថ្ងៃ មុនថ្ងៃមកដល់
ការលុបចោល ឬអវត្តមាន មិនអាចផ្លាស់ប្ដូរថ្ងៃធ្វើដំណើរបានទេ
តម្លៃនេះមិនអនុវត្តសម្រាប់ថ្ងៃបុណ្យជាតិដូជា ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យអុំទូក និងឆ្លងឆ្នាំ
គោលបំណងរបស់ពួកយើងគឺរក្សាស្តង់ដាខ្ពស់នៃសេវាកម្មដំណើរកម្សាន្តទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរក្សាសិទ្ធិមិនផ្ដល់ការបង្វិលប្រាក់សង ឬទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ការរំខានដែលមិនអាចដឹងមុន ការលុបចោលផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក ឬផ្លូវទឹក និងបញ្ហាទាក់ទងនឹងសុវត្ថិភាពផ្សេងៗ។
លើសពីនេះ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការរងរបួសផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនោះទេ។
ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសដោយសារហេតុផលផ្ទាល់ខ្លួន (ដូចជាបញ្ហាទិដ្ឋាការ ឬការរឹតត្បឹតផ្នែកអន្តោប្រវេសន៍) ក្រុមហ៊ុនមិនទទួលខុសត្រូវ និងមិនមានការបង្វិលប្រាក់សងវិញឡើយ។

ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តនៅកម្ពុជាហើយឬនៅ?

ចំនួនកន្លែងមានកំណត់សម្រាប់ការចេញដំណើរក្នុងឆ្នាំ ២០២៦។ កក់ឥឡូវនេះដើម្បីទទួលបានកន្លែងស្នាក់នៅ និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ដំណើរកម្សាន្តរបស់អ្នក។