សៀមរាប - ប្រាសាទឯកភ្នំ - ភ្នំសំពៅ - បាត់ដំបង
- ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ
- ធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ចំណាយពេលប្រហែល៣ម៉ោង
- ទស្សនា ប្រាសាទឯកភ្នំ គឺជាប្រាសាទបុរាណមួយកសាងឡើងក្នុងរាជកាលព្រះបាទសូរ្យវរ័្មនទី១ នៅដើមសតវត្សទី១១។
- ពិសាអាហារថ្ងៃត្រង់
- ទស្សនាសកម្មភាពប្រជាជនក្នុងតំបន់ដូចជា ធ្វើចេកឆាប និងសំបកណែម មើលពីដំណើរការនៃការធ្វើដូចជា ការចិតចេក ការដាក់សម្ងួតចេកនៅលើបន្ទះឫស្សី ហើយដាក់លក់ឲ្យអ្នកធ្វើដំណើរជាអាហារសម្រន់។ មើលពីរបៀបធ្វើសំបកណែម និងការប្រើវាសម្រាប់ធ្វើគួងដ៏ឆ្ងាញ់ពិសា។
- បន្តដំណើរទៅកាន់ ភ្នំសំពៅ ទស្សនារូងពិឃាដ និងស្វែងយល់អំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលជនរងគ្រោះមួយពាន់នាក់ជាងត្រូវបានសម្លាប់។ ក្រោយមក ដើរមើលប្រាសាទ វត្តអារ៉ាម រូបចម្លាក់ និងមើលទេសភាពដ៏ស្រស់ស្អាតពីកំពូលភ្នំសំពៅ។
- ធ្វើដំណើរចុះទៅក្រោមនៃជើងភ្នំសំពៅ និងរងចាំមើលសត្វប្រជៀវរាប់លានក្បាលហើរចេញពីរូងក្នុងអំឡុងពេលថ្ងៃរៀបលេច។ ផ្តិតយករូបភាពស្អាតៗ និងបង្កើតការចងចាំមិនអាចបំភ្លេចបាន។
- ពិសាអាហារពេលល្ងាច ហើយជូនទៅសម្រាកនៅសណ្ឋាគារ
- ជម្រើសបន្ថែម (មិនរួមបញ្ចូល) • ហ្វាពន្លឺសិល្បៈ ៖ រីករាយជាមួយការទស្សនា ការសម្ដែងសៀកនៅក្នុងខេត្តបាត់ដំបង។
សណ្ឋាគារនៅបាត់ដំបង
អាហារពេលព្រឹក, អាហារថ្ងៃត្រង់, អាហារពេលល្ងាច