ភ្នំពេញ – កំពត – ភ្នំបូកគោ – ៥ ថ្ងៃ

ភ្នំពេញ – កំពត – ភ្នំបូកគោ – ៥ ថ្ងៃ

៥ ថ្ងៃ ៤.៨ (ការវាយតម្លៃ ១២៤)

ស្វែងពីកន្លែងដែលល្អបំផុតនៃតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងដំណើរកំសាន្តរយៈពេល ៥ថ្ងៃ ដោយចាប់ផ្តើមពីភ្នំពេញ ស្វែងយល់ពីទីក្រុងកំពតដ៏ស្រស់ស្អាតស្ថិតនៅតាមមាត់ទន្លេ និងរីករាយជាមួយទេសភាពអស្ចារ្យនៅឧទ្យានជាតិភ្នំបូកគោ។

កម្មវិធីដំណើរកម្សាន្ត

Day 1

មកដល់រាជធានីភ្នំពេញ

  • មកដល់រាជធានីភ្នំពេញ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។
  • ជួបទទួលស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងរាជធានីភ្នំពេញ។
  • រីករាយជាមួយការកម្សាន្តពេលរាត្រីនៅតំបន់ផ្លូវដើរ (Walk Street) តាមស្ទីលផ្ទាល់ខ្លួន ដែលជាឋានសួគ៌អាហារសម្រាប់ភ្លក់រសជាតិម្ហូបខ្មែរចម្រុះ និងរស់នៅបែបអ្នកក្នុងស្រុក។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 2

ទស្សនកិច្ចក្នុងរាជធានីភ្នំពេញ

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាវត្តភ្នំដូនពេញ ដែលជាវត្តព្រះពុទ្ធសាសនានិមិត្តរូបនៃឈ្មោះរាជធានីភ្នំពេញ។ វត្តភ្នំមានកម្ពស់ ២៧ ម៉ែត្រ ស្ថិតនៅលើភ្នំសិប្បនិម្មិត និងជាវត្តដ៏មានសារៈសំខាន់បំផុតក្នុងភ្នំពេញ។
  • ឈប់ថតរូបនៅវិមានឯករាជ្យ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៨ ដើម្បីរំលឹកដល់ឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣។
  • បន្តទៅទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំអគារបម្រើដល់ការគង់នៅរបស់ព្រះមហាក្សត្រខ្មែរ។
  • ទស្សនាព្រះទីនាំងវិនិច្ឆ័យ និងព្រះវិហារប្រាក់ ដែលជាចំណុចលេចធ្លោមិនអាចរំលងបាន។ ព្រះវិហារប្រាក់ ឬហៅជាផ្លូវការថា ព្រះវិហារព្រះកែវមរកត គឺជាវត្តដែលតម្កល់នូវបណ្តុំរូបបដិមាករ និងវត្ថុបុរាណមិនអាចកាត់ថ្លៃបាន រួមទាំងព្រះកែវមរកតដ៏ល្បីល្បាញ ហើយកម្រាលឥដ្ឋត្រូវបានក្រាលដោយការ៉ូប្រាក់ជាង ៥,០០០ បន្ទះ។
  • ទស្សនាសារមន្ទីរជាតិ ដែលជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ធំជាងគេរបស់កម្ពុជា និងជាសារមន្ទីរឈានមុខគេផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាកន្លែងកត់ត្រាអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីតាំងនេះធ្លាប់ជាអតីតសាលាមធ្យមសិក្សា ដែលត្រូវបានរបបខ្មែរក្រហមប្រើប្រាស់ជាមន្ទីរសន្តិសុខ ២១ (S21) ចាប់ពីឆ្នាំ ១៩៧៥ រហូតដល់ការដួលរលំក្នុងឆ្នាំ ១៩៧៩។
  • ទីតាំងចុងក្រោយគឺវាលពិឃាតជើងឯក ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រពីភ្នំពេញ ដែលពីមុនធ្លាប់ជាចម្ការឈើហូបផ្លែ និងជាទីសុសានរបស់ជនជាតិចិន។ វាត្រូវបានប្រើប្រាស់ដោយរបបខ្មែរក្រហមជាទីតាំងសម្រាប់សម្លាប់មនុស្ស និងកប់សពក្នុងរណ្តៅរួមរាប់ពាន់នាក់ ចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។
  • ពិសារអាហារពេលល្ងាច រួចត្រឡប់ទៅសណ្ឋាគារវិញ

  • សម្គាល់: លោកអ្នកត្រូវតែស្លៀកពាក់ឱ្យបានសមរម្យនៅពេលចូលទស្សនាព្រះបរមរាជវាំង។ ខោ ឬសំពត់ត្រូវតែមានប្រវែងគ្របជង្គង់ ហើយអាវត្រូវតែមានដៃ (គ្របស្មា) – មិនអនុញ្ញាតឱ្យស្លៀកពាក់អាវវាលក្លៀក ឬអាវវាលខ្នងឡើយ។

  • ជម្រើសបន្ថែម (មិនរាប់បញ្ចូលក្នុងតម្លៃ): បទពិសោធន៍ជិះទូកកម្សាន្តមើលថ្ងៃលិចដ៏រ៉ូមែនទិកនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅចំពីមុខព្រះបរមរាជវាំង ដើម្បីទស្សនាទិដ្ឋភាពអគារខ្ពស់ៗនៃរាជធានីភ្នំពេញយ៉ាងស្រស់ត្រកាល។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 3

ភ្នំពេញ – កែប – ចម្ការម្រេច – វាលស្រែអំបិល – ខេត្តកំពត

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកែប
  • នៅពេលមកដល់ ទស្សនាឆ្នេរខេត្តកែប និងរូបសំណាកសិលាចាំប្តី (ស្រីសស្ងៀម) ដែលជារូបចម្លាក់តំណាងឱ្យភរិយារបស់អ្នកនេសាទ កំពុងអង្គុយរង់ចាំស្វាមីត្រឡប់មកពីសមុទ្រវិញ យោងតាមរឿងព្រេងក្នុងស្រុក។ រូបសំណាកនេះបានក្លាយជានិមិត្តរូបនៃខេត្តកែប ដែលបង្ហាញពីក្ដីស្រឡាញ់ ការបាត់បង់ និងស្មារតីអត់ធ្មត់នៃជីវិតអ្នកតំបន់ឆ្នេរ។
  • បន្តទស្សនាផ្សារក្តាមដ៏មមាញឹក ដែលល្បីល្បាញខាងគ្រឿងសមុទ្រស្រស់ៗ ជាពិសេសក្តាមសមុទ្រខេត្តកែប។ រីករាយជាមួយបរិយាកាសដ៏រស់រវើក និងភ្លក់រសជាតិម្ហូបគ្រឿងសមុទ្រក្នុងស្រុកដែលចម្អិនថ្មីៗចម្រុះមុខ។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទៅទស្សនាចម្ការម្រេចសរីរាង្គខេត្តកំពត ដែលជាផ្នែកមួយនៃឧស្សាហកម្មក្នុងស្រុកដ៏ល្បីល្បាញ ដែលត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាជាម្រេចដ៏ល្អបំផុតនៅលើពិភពលោក។ ស្វែងយល់ពីប្រភេទម្រេចផ្សេងៗ បច្ចេកទេសដាំដុះ និងរីករាយជាមួយការភ្លក់រសជាតិម្រេចដោយសេរី។
  • ទស្សនាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមក្នុងខេត្តកំពត។ ជិះទូកឈើឯកជនរុករកព្រៃកោងកាងតាមដងព្រែក រួចដើរកម្សាន្តតាមស្ពានឈើដែលក្រឡឹងកាត់ព្រៃកោងកាងដ៏ក្រាស់ឃ្មឹក។
  • បន្ទាប់មក ទៅទស្សនាវាលស្រែអំបិលខេត្តកំពត ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃការផលិតអំបិលសមុទ្រ ក៏ដូចជាដំណើរការបែបប្រពៃណីដែលធ្វើឱ្យអំបិលកំពតមានឈ្មោះល្បីល្បាញ។ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពដ៏ធំល្វឹងល្វើយនៃវាលស្រែអំបិល។
  • ពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក រួចធ្វើការឆែកអ៊ីន (Check-in) ចូលស្នាក់នៅសណ្ឋាគារ
  • ស្នាក់នៅមួយយប់ក្នុងខេត្តកំពត

  • ជម្រើសបន្ថែម (មិនរាប់បញ្ចូលក្នុងតម្លៃ): ចូលរួមដំណើរកម្សាន្តជិះទូកមើលអំពិលអំពែកនាពេលល្ងាចក្នុងក្រុងកំពត ដើម្បីទស្សនាពន្លឺដ៏ស្រស់ស្អាតនៃសត្វអំពិលអំពែកតាមដងទន្លេ។ នៅពេលព្រះអាទិត្យអស្តង្គត ទូកនឹងបន្ថយល្បឿន ដើម្បីឱ្យលោកអ្នកទស្សនាពន្លឺភ្លឹបភ្លែតៗនៃសត្វអំពិលអំពែកតាមដើមឈើ។ ពន្លឺដ៏អស្ចារ្យនៃសត្វតូចៗទាំងនេះតាមមាត់ទឹក បង្កើតបានជាបទពិសោធន៍ដ៏ជក់ចិត្តដិតអារម្មណ៍បំផុត។
ស្នាក់នៅខេត្តកំពត អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 4

កំពត – ភ្នំបូកគោ – ភ្នំពេញ

  • បន្ទាប់ពីពិសារអាហារពេលព្រឹក
  • ចាប់ផ្តើមទស្សនារូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ ម៉ែត្រ កំពុងព្រួសទឹកចូលទៅក្នុងព្រែកទឹកឈូ។ រូបសំណាកដ៏ទាក់ទាញនេះ ស្ថិតនៅតាមបណ្តោយមាត់ព្រែកដ៏ស្ងប់ស្ងាត់ក្នុងក្រុងកំពត។
  • បន្ទាប់មក ធ្វើដំណើរទៅកាន់ឧទ្យានជាតិភ្នំបូកគោដ៏ស្រស់ត្រកាល ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីក្រុងកំពត រហូតដល់កំពូលភ្នំ។ រីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតតាមដងផ្លូវកោងបត់បែន និងរំភើបជាមួយអាកាសធាតុដ៏ត្រជាក់ខួបប្រាំងខួបវស្សា និងអ័ព្ទដែលគ្របដណ្តប់លើភ្នំបូកគោ។
  • ភ្នំបូកគោត្រូវបានរកឃើញដោយជនជាតិបារាំងក្នុងឆ្នាំ ១៩១៧ និងត្រូវបានអភិវឌ្ឍជាតំបន់រមណីយដ្ឋានក្នុងឆ្នាំ ១៩២១។ ទីនេះធ្លាប់ជាកន្លែងសម្រាកលំហែកាយនាដូវក្តៅដ៏ល្បីល្បាញសម្រាប់មន្ត្រីជាន់ខ្ពស់បារាំង និងព្រះរាជវង្សានុវង្សខ្មែរ។
  • ឈប់ថតរូបនៅរូបសំណាកលោកយាយម៉ៅ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១០ មានកម្ពស់ ២៩ ម៉ែត្រ ក្នុងទម្រង់ភ្នែន និងបែរព្រះភក្ត្រទៅរកតំបន់ឆ្នេរ។ លោកយាយម៉ៅ គឺជាទីគោរពសក្ការៈដ៏សំខាន់ និងត្រូវបានគេជឿថាជាអ្នកថែរក្សាសុខសន្តិភាពក្នុងតំបន់នេះ។
  • បន្តទៅទស្សនាទឹកធ្លាក់ពពកវិល ដែលជាទឹកធ្លាក់ពីរជាន់ដ៏ស្រស់ស្អាតនៅក្នុងឧទ្យានជាតិបូកគោ។ ទីនេះត្រូវបានហ៊ុមព័ទ្ធដោយទេសភាពដ៏អស្ចារ្យ និងអ័ព្ទត្រជាក់ ជាពិសេសក្នុងរដូវវស្សាដែលទឹកហូរខ្លាំងគួរឱ្យចង់ទស្សនា។
  • បន្ទាប់មក ទៅទស្សនាវត្តសំពៅប្រាំ ដែលជាវត្តព្រះពុទ្ធសាសនានៅលើកំពូលភ្នំ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃវាលស្មៅ និងព្រៃឈើពណ៌បៃតងខ្ចីនៅខាងក្រោយវត្ត ដែលបង្កើតបានជាបទពិសោធន៍ដ៏ចងចាំមិនអាចបំភ្លេចបាន។
  • ទស្សនាវិហារកាតូលិកចាស់ សាងសង់ដោយជនជាតិបារាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃទីក្រុងបារាំងនៅលើភ្នំបូកគោ។ វិហារដែលបន្សល់ទុកពីសម័យមុននេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏សម្បូរបែប និងបេតិកភណ្ឌស្ថាបត្យកម្មរបស់កម្ពុជា។
  • បន្តទៅកាន់សណ្ឋាគារ ឡឺ បូកគោ ផាលេស (Le Bokor Palace) ដែលកាលពីមុនធ្លាប់ជាកន្លែងស្នាក់នៅដ៏ប្រណីត និងមានបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះ។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ ទីនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញម្តងទៀត។ អគារសម័យអាណានិគមដ៏ស្កឹមស្កៃនេះ គឺជាសណ្ឋាគារប្រវត្តិសាស្ត្រដែលកសាងដោយបារាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩២០។
  • ពិសារអាហារថ្ងៃត្រង់ រួចធ្វើដំណើរត្រឡប់មកក្រុងកំពត និងបន្តដំណើរឆ្ពោះមករាជធានីភ្នំពេញវិញ។
  • នៅពេលមកដល់ ពិសារអាហារពេលល្ងាច រួចជូនដំណើរទៅកាន់សណ្ឋាគារ។
ស្នាក់នៅរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
Day 5

ភ្នំពេញ – អាកាសយានដ្ឋាន

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ជូនដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀមចាកចេញត្រឡប់ទៅវិញ
អាហារពេលព្រឹក

ជម្រើសកញ្ចប់សេវាកម្ម

ជ្រើសរើសចំនួនសមាជិកក្រុម

2-3 person

659.00 ដុល្លារ /ម្នាក់

At least 2 adults in this tour
4-6 person

409.00 ដុល្លារ /ម្នាក់

At least 4 adults in this tour
7-9 person

338.00 ដុល្លារ /ម្នាក់

At least 7 adults in this tour
10-14 person

285.00 ដុល្លារ /ម្នាក់

At least 10 adults in this tour
15-19 person

245.00 ដុល្លារ /ម្នាក់

At least 15 adults in this tour

មនុស្សពេញវ័យ

តម្រូវឱ្យមានយ៉ាងហោចណាស់ផ្អែកតាមទំហំក្រុម

$0.00
0

កុមារ (១២ឆ្នាំឡើង)

គិតតម្លៃស្មើនឹងមនុស្សពេញវ័យ

$0.00
0

កុមារ (៥–១១ឆ្នាំ) មានគ្រែ

៧៥% នៃតម្លៃមនុស្សពេញវ័យ

$0.00
0

កុមារ (៥–១១ឆ្នាំ) គ្មានគ្រែ

៥០% នៃតម្លៃមនុស្សពេញវ័យ

$0.00
0

កុមារ (ក្រោម ៥ឆ្នាំ)

ឥតគិតថ្លៃ

Free
0

0.00 ដុល្លារ ព័ត៌មានលម្អិត ⌃

Phnom Penh – Kampot – Bokor Mountain – 5Days

សេវាកម្មដែលរួមបញ្ចូល

  • • ការស្នាក់នៅសណ្ឋាគារ (កម្រិត ៣ ផ្កាយ និងស្តង់ដារ) បន្ទប់គ្រែពីរ (Double/Twin) សម្រាប់មនុស្សពេញវ័យ ២ នាក់
  • • រថយន្ត/វ៉ាន់/ឡានក្រុង មានម៉ាស៊ីនត្រជាក់ រួមជាមួយអ្នកបើកបរ
  • • សំបុត្រចូលទស្សនាគ្រប់ទីកន្លែងដែលបានរៀបរាប់ក្នុងកម្មវិធី
  • • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • • មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស

សេវាកម្មដែលមិនរាប់បញ្ចូល

  • • រាល់សំបុត្រយន្តហោះ ទាំងជើងហោះហើរអន្តរជាតិ និងក្នុងស្រុក
  • • ការរៀបចំទិដ្ឋាការ (Visa)
  • • អាហារ (ព្រឹក/ថ្ងៃត្រង់/ល្ងាច)
  • • ធានារ៉ាប់រងការធ្វើដំណើរ
  • • ការជិះទូកកម្សាន្តមើលថ្ងៃលិចនៅភ្នំពេញ
  • • ការជិះទូកកម្សាន្តពេលល្ងាចនៅកំពត
  • • រាល់សេវាកម្មផ្សេងៗដែលមិនមានរៀបរាប់ក្នុងកម្មវិធីដំណើរកម្សាន្ត
  • • រាល់ការចំណាយផ្ទាល់ខ្លួន ដូចជា សេវាបោកអ៊ុត សេវាទូរស័ព្ទ ភេសជ្ជៈដែលមានជាតិអាល់កុល ពន្ធព្រលានយន្តហោះ និងផ្សេងៗទៀត
  • • ការបង់ប្រាក់បន្ថែមសម្រាប់ការស្នាក់នៅបន្ទប់ម្នាក់ឯង (USD 78)
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឲ្យកក់មុន ៥០% បន្ទាប់ពីសម្រេចទិញកញ្ចប់ដំណើរកម្សាន្ត
ត្រូវទូទាត់ប្រាក់ដែលនៅសល់ឲ្យបានមុន ឬមិនលើសពីថ្ងៃមកដល់
ចំណាំ៖ ថ្លៃសេវាផ្ទេរប្រាក់តាមធនាគារ ជាទំនួលខុសត្រូវរបស់អតិថិជន
ការបង្វិលប្រាក់ពេញលេញជូនវិញ សម្រាប់ការលុបចោលដំណើរកម្សាន្តមុន៣០ថ្ងៃ
ការគិតប្រាក់ ៥០% នៃប្រាក់កក់ សម្រាប់ការលុបចោលដំណើរកម្សាន្តក្នុងរយៈ១៤ថ្ងៃ មុនថ្ងៃមកដល់
ការគិតប្រាក់ ១០០% សម្រាប់ការលុបចោលដំណើរកម្សាន្តតិចជាង១៤ថ្ងៃ មុនថ្ងៃមកដល់
ការលុបចោល ឬអវត្តមាន មិនអាចផ្លាស់ប្ដូរថ្ងៃធ្វើដំណើរបានទេ
តម្លៃនេះមិនអនុវត្តសម្រាប់ថ្ងៃបុណ្យជាតិដូជា ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យអុំទូក និងឆ្លងឆ្នាំ
គោលបំណងរបស់ពួកយើងគឺរក្សាស្តង់ដាខ្ពស់នៃសេវាកម្មដំណើរកម្សាន្តទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរក្សាសិទ្ធិមិនផ្ដល់ការបង្វិលប្រាក់សង ឬទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ការរំខានដែលមិនអាចដឹងមុន ការលុបចោលផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក ឬផ្លូវទឹក និងបញ្ហាទាក់ទងនឹងសុវត្ថិភាពផ្សេងៗ។
លើសពីនេះ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការរងរបួសផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនោះទេ។
ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសដោយសារហេតុផលផ្ទាល់ខ្លួន (ដូចជាបញ្ហាទិដ្ឋាការ ឬការរឹតត្បឹតផ្នែកអន្តោប្រវេសន៍) ក្រុមហ៊ុនមិនទទួលខុសត្រូវ និងមិនមានការបង្វិលប្រាក់សងវិញឡើយ។

ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តនៅកម្ពុជាហើយឬនៅ?

ចំនួនកន្លែងមានកំណត់សម្រាប់ការចេញដំណើរក្នុងឆ្នាំ ២០២៦។ កក់ឥឡូវនេះដើម្បីទទួលបានកន្លែងស្នាក់នៅ និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ដំណើរកម្សាន្តរបស់អ្នក។