ព័ត៌មានលម្អិតអំពីដំណើរកម្សាន្ត

ស្វែងយល់បន្ថែមអំពីដំណើរកម្សាន្តនេះ កាលវិភាគ និងអ្វីដែលបានរួមបញ្ចូល។

សៀមរាប – អង្គរវត្ត – បាត់ដំបង – ឡូរី – ៥ ថ្ងៃ

សៀមរាប – អង្គរវត្ត – បាត់ដំបង – ឡូរី – ៥ ថ្ងៃ

ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃ ពីខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង ដោយទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ជិះឡូរីកម្សាន្ត និងស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែប រួមជាមួយទេសភាពជនបទដ៏ស្រស់ត្រកាល។

កម្មវិធីដំណើរកម្សាន្ត

ថ្ងៃទី ១

មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

  • មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
  • ជួបទទួលស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងក្រុងសៀមរាប
  • សម្រាកលម្ហែកាយដោយសេរី និងដើរកម្សាន្តពេលរាត្រីនៅតំបន់ Pub Street
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ២

សៀមរាប – អង្គរវត្ត – វង់តូច

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ដែលជាមហានគរវត្តដ៏ធំបំផុតក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ ហើយក្រោយមកបានក្លាយជាវត្តអារាមក្នុងព្រះពុទ្ធសាសនា។
  • ទស្សនាប្រាសាទតាព្រហ្ម ដែលមានភាពល្បីល្បាញដោយសារឫសឈើធំៗដុះព័ទ្ធរុំជុំវិញតួប្រាសាទយ៉ាងអស្ចារ្យ។
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានដែលមានផាសុកភាព និងអនាម័យ
  • បន្តទៅទស្សនាខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូង) នៃក្រុងអង្គរធំ ដែលជារាជធានីចុងក្រោយនៃអាណាចក្រខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២។
  • បន្ទាប់មក ទស្សនាប្រាសាទបាយ័ន ដែលជាប្រាសាទព្រះពុទ្ធសាសនាដ៏ប្រណីត មានរូបចម្លាក់ព្រហ្មមុខបួនញញឹមដាក់ភ្ញៀវទេសចរ។ ប្រាសាទនេះត្រូវបានកសាងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ជាប្រាសាទរដ្ឋរបស់ព្រះបាទជ័យវរ្ម័នទី៧។
  • ទស្សនាប្រាសាទបាពួន ជាប្រាសាទហិណ្ឌូដែលកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ (មុនប្រាសាទអង្គរវត្ត)។
  • ទស្សនាប្រាសាទភិមានអាកាស ដែលមានរាងជាពីរ៉ាមីត កសាងនៅចុងសតវត្សទី១០ ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងចាស់នៃក្រុងអង្គរធំ។
  • ទស្សនាព្រលានជល់ដំរី ដែលជាផ្នែកមួយនៃក្រុងអង្គរធំ ប្រើប្រាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ជាវេទិកាសម្រាប់ទតកងទ័ពដែលវិលត្រឡប់មកវិញដោយជោគជ័យ។
  • បន្ទាប់មកទស្សនាព្រលានស្តេចគំលង់ ដែលស្ថិតនៅភាគខាងជើងនៃព្រលានជល់ដំរី។
  • បន្ទាប់មកទៀត បន្តទៅកាន់ភ្នំបាក់ខែង ដើម្បីឡើងភ្នំរង់ចាំទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាល។ ភ្នំបាក់ខែងគឺជាទីតាំងពេញនិយមបំផុតសម្រាប់ទស្សនាថ្ងៃលិច និងមើលទៅប្រាសាទអង្គរវត្តដែលស្ថិតនៅកណ្តាលព្រៃចម្ងាយប្រហែល ១.៥ គីឡូម៉ែត្រ។
  • ពិសារអាហារពេលល្ងាច និងជូនដំណើរត្រឡប់ទៅសណ្ឋាគារវិញ

ចំណាំ: ដោយសារចំនួនភ្ញៀវទេសចរត្រូវបានកំណត់ឱ្យឡើងភ្នំបាក់ខែងក្នុងអំឡុងពេលមមាញឹក យើងសូមណែនាំឱ្យលោកអ្នកចាប់ផ្តើមឡើងភ្នំឱ្យបានមុនបន្តិច។ សូមត្រៀមលក្ខណៈសម្រាប់ការរង់ចាំមើលថ្ងៃលិច ដែលអាចចំណាយពេលប្រហែល ១ ម៉ោង ៤៥ នាទី ទៅ ២ ម៉ោង។

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • របាំស្បែកធំ៖ បទពិសោធន៍នៃការនិទានរឿងបែបខ្មែរតាមរយៈសិល្បៈស្បែកដែលឆ្លាក់យ៉ាងប្រណីត។ បន្ទាប់ពីការសម្តែង លោកអ្នកអាចសាកល្បងលេងអាយ៉ងខ្សែបែបប្រពៃណីផងដែរ (ម៉ោងសម្តែង ៧:០០ យប់)។ - ហ្វារសៀក (Phare Circus)៖ លើសពីសៀកធម្មតា សិល្បករកម្ពុជាបានបញ្ចូលនូវសិល្បៈល្ខោន តន្ត្រី របាំ និងសៀកសម័យទំនើបដើម្បីនិទានរឿងរ៉ាវរបស់ខ្មែរ (ម៉ោងសម្តែង ៨:០០ យប់)។
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ៣

សៀមរាប – ឯកភ្នំ – ភ្នំសំពៅ – បាត់ដំបង

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តបាត់ដំបងដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា (ចំណាយពេលធ្វើដំណើរប្រហែល ៣ ម៉ោង) ដោយឆ្លងកាត់តំបន់ដែលមានទេសភាពវាលស្រែដ៏ស្រស់ត្រកាល។
  • ទស្សនាប្រាសាទឯកភ្នំ ដែលជាប្រាសាទបុរាណកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សទី១១។
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ចុះសួរសុខទុក្ខគ្រួសារអ្នកភូមិដែលប្រកបរបរលក់ចេកឆាប និងនំអន្សម (សំបកនំ)។ ទស្សនាដំណើរការនៃការហាន់ចេក ការដាក់ហាលលើចម្រឹងប្ញស្សី និងការវេចខ្ចប់លក់ជាអាហារសម្រន់។ លើសពីនេះ លោកអ្នកនឹងបានឃើញពីរបៀបធ្វើសំបកនំដែលប្រើសម្រាប់រុំណែមដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
  • បន្តដំណើរទៅកាន់ភ្នំសំពៅ ដើម្បីទស្សនាល្អាងសម្លាប់មនុស្ស និងស្ដាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលមានជនរងគ្រោះជាង ១ ម៉ឺននាក់ត្រូវបានសម្លាប់។ បន្ទាប់មក ដើរទស្សនាព្រះវិហារ វត្តអារាម រូបចម្លាក់ និងគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំសំពៅ។
  • ចុះមកកាន់ជើងភ្នំសំពៅវិញ ដើម្បីរង់ចាំទស្សនាហ្វូងប្រជៀវរាប់លានក្បាលហោះចេញពីល្អាងក្នុងអំឡុងពេលថ្ងៃលិច ដែលជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់ផ្ដិតយកជារូបភាព និងការចងចាំមិនអាចបំភ្លេចបាន។
  • ពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងខេត្តបាត់ដំបង
សណ្ឋាគារក្នុងខេត្តបាត់ដំបង អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ៤

បាត់ដំបង – ឡូរី (រទេះភ្លើងប្ញស្សី) – សិប្បកម្មសូត្រ – សៀមរាប

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមដំណើរកម្សាន្តក្នុងក្រុងបាត់ដំបង ស្តាប់រឿងរ៉ាវទាក់ទងនឹងវប្បធម៌ សាសនា កសិកម្ម និងរឿងព្រេងនិទានក្នុងតំបន់ពីមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងទស្សនាអគារប្រវត្តិសាស្ត្រនានា
  • ទៅទស្សនារូបសំណាកនិមិត្តរូបនៃខេត្តបាត់ដំបង គឺលោកតាដំបងគ្រញូង
  • ទស្សនាផ្ទះបុរាណខ្មែរ ដែលជាសំណង់ឈើមានអាយុកាលជាង ១០០ ឆ្នាំ។ ផ្ទះបុរាណដែលនិយមបំផុតនៅបាត់ដំបងត្រូវបានគេហៅថា "ផ្ទះប៉ិត"។ ផ្ទះទាំងនេះកសាងឡើងចន្លោះឆ្នាំ ១៩១០ ដល់ ១៩២០ ដែលមានអាយុកាលជិតមួយសតវត្សមកហើយ ប៉ុន្តែនៅរក្សាបាននូវស្ថានភាពយ៉ាងល្អប្រសើរ និងបង្ហាញពីសោភ័ណភាពនៃស្ថាបត្យកម្មប្រពៃណី
  • បន្តដំណើរទៅកាន់ភូមិដ៏ស្រស់ស្អាតដែលហ៊ុំព័ទ្ធដោយវាលស្រែ និងជីវភាពអ្នកស្រុកនៅតំបន់អូរស្រឡៅ រួចឡើងជិះឡូរី (រទេះភ្លើងប្ញស្សី) ដើម្បីទទួលយកបទពិសោធន៍នៃការធ្វើដំណើរតាមមធ្យោបាយក្នុងស្រុកដ៏ប្លែក ខណៈពេលគយគន់ទេសភាពជនបទ
  • ពិសារអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ចាកចេញពីខេត្តបាត់ដំបង ត្រឡប់ទៅកាន់ខេត្តសៀមរាប
  • ឈប់សម្រាកនៅសិប្បកម្មសូត្រអង្គរ ស្ថិតក្នុងស្រុកពួក ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីក្រុងសៀមរាប។ ទស្សនាខ្សែសង្វាក់ផលិតកម្មសូត្រ ចាប់ពីការចិញ្ចឹមដង្កូវនាង រហូតដល់ការត្បាញជាសំពត់សូត្រខ្មែរ។ លោកអ្នកក៏អាចទិញផលិតផលសូត្រដែលមានគុណភាពខ្ពស់នៅទីនោះផងដែរ
  • ជូនដំណើរទៅកាន់ក្រុងសៀមរាប
  • ពិសារអាហារពេលល្ងាច និងជូនដំណើរទៅកាន់សណ្ឋាគារ
សណ្ឋាគារក្នុងក្រុងសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ៥

សៀមរាប – អាកាសយានដ្ឋាន

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ជូនដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរង់ចាំជើងហោះហើរត្រឡប់ទៅមាតុភូមិវិញ
- អាហារពេលព្រឹក

ជម្រើសកញ្ចប់

ជ្រើសរើសទំហំក្រុម

2-3 person

ចាប់ពី USD 548.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ២ នាក់
4-6 person

ចាប់ពី USD 356.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៤ នាក់
7-9 person

ចាប់ពី USD 302.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៧ នាក់
10-14 person

ចាប់ពី USD 262.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១០ នាក់
15-19 person

ចាប់ពី USD 230.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១៥ នាក់

មនុស្សពេញវ័យ

0

កុមារអាយុលើសពី ១២ឆ្នាំ

តម្លៃដូចគ្នាទៅនឹងមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (មានគ្រែ)

៧៥% នៃតម្លៃមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (គ្មានគ្រែ)

៥០% នៃតម្លៃមនុស្សពេញវ័យ

0

កុមារអាយុក្រោម ៥ឆ្នាំ

ឥតគិតថ្លៃ

ឥតគិតថ្លៃ
0

USD 0.00 ព័ត៌មានលម្អិត ⌃

សៀមរាប – អង្គរវត្ត – បាត់ដំបង – ឡូរី – ៥ ថ្ងៃ

សេវាកម្មដែលរួមបញ្ចូល

  • ការស្នាក់នៅសណ្ឋាគារផ្កាយ៣ មួយបន្ទប់សម្រាប់២នាក់
  • រថយន្តធ្វើដំណើរមានផាសុកភាព
  • សំបុត្រទស្សនាតាមកម្មវិធី
  • សំបុត្រទស្សនាតំបន់អង្គរ
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • មគ្គុទេសក៍ភាសាអង់គ្លេស

សេវាកម្មដែលមិនរាប់បញ្ចូល

  • សំបុត្រយន្តហោះ
  • ការរៀបចំទិដ្ឋាការ
  • អាហារ (B/L/D)
  • ធានារ៉ាប់រងធ្វើដំណើរ
  • សេវាកម្មផ្សេងៗដែលមិនបានបញ្ជាក់ក្នុងកម្មវិធី
  • ការចំណាយផ្ទាល់ខ្លួន
  • ប្រសិនបើចង់គេងបន្ទប់ម្នាក់ឯង ត្រូវតែចំណាយប្រាក់បន្ថែម (USD 70)
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឱ្យមានការបង់ ប្រាក់កក់ ៥០% បន្ទាប់ពីការបញ្ជាក់។
ការបង់ប្រាក់ពេញលេញត្រូវធ្វើឡើងឱ្យបានយឺតបំផុតត្រឹមថ្ងៃមកដល់។
រាល់កម្រៃសេវាធនាគារ ឬសេវាផ្ទេរប្រាក់ គឺជាការទទួលខុសត្រូវរបស់អ្នកផ្ទេរ (អតិថិជន)។
ទទួលបានការសងប្រាក់វិញពេញលេញ(១០០%) រាល់ការលុបចោលដែលធ្វើឡើងក្នុងរយៈពេល ២១ ថ្ងៃ ឬលើសពីនេះ មុនថ្ងៃមកដល់។
ការលុបចោលដែលធ្វើឡើងក្នុងចន្លោះ៧–២០ ថ្ងៃ មុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ៥០% នៃប្រាក់កក់។
ការលុបចោលដែលធ្វើឡើង តិចជាង ៧ ថ្ងៃមុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ១០០% នៃប្រាក់កក់។
មិនមានការសងប្រាក់វិញឡើយ ចំពោះករណី អវត្តមាន (No-show)ឬការផ្លាស់ប្តូរកាលបរិច្ឆេទ។
លុបចោលដោយឥតគិតថ្លៃ រហូតដល់ ២៤ ម៉ោងមុនពេលចេញដំណើរ
ទទួលបានការសងប្រាក់វិញ ៥០% សម្រាប់ការលុបចោលចន្លោះពី ១២ ទៅ ២៤ ម៉ោងមុន
មិនមានការសងប្រាក់វិញសម្រាប់ការលុបចោលតិចជាង ១២ ម៉ោងមុន
ការលុបចោលក្នុងករណីបន្ទាន់ អាចនឹងត្រូវបានពិចារណាតាមករណីជាក់ស្តែង
ការលុបចោលដោយសារបញ្ហាអាកាសធាតុ នឹងត្រូវសងប្រាក់វិញពេញចំនួន
យើងខិតខំរក្សាគុណភាពសេវាកម្មឱ្យបានខ្ពស់ ប៉ុន្តែយើងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ការលុបចោលមធ្យោបាយដឹកជញ្ជូន ឬបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពផ្សេងៗឡើយ។
យើងមិនទទួលខុសត្រូវចំពោះរបួសស្នាមផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរនោះទេ។
មិនមានការសងប្រាក់វិញឡើយ ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសណាមួយបាន ដោយសារបញ្ហាទិដ្ឋាការ (Visa) ឬការរឹតត្បិតផ្នែកអន្តោប្រវេសន៍។

តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរផ្សងព្រេងក្នុងប្រទេសកម្ពុជារបស់អ្នកហើយឬនៅ?

កន្លែងមានកំណត់។ សូមធ្វើការកក់ឥឡូវនេះ ដើម្បីធានាបានកន្លែងរបស់អ្នក។