ព័ត៌មានធ្វើដំណើរ

ស្វែងរកព័ត៌មានចាំបាច់សម្រាប់ការធ្វើដំណើរ គន្លឹះ និងមគ្គុទ្ទេសក៍នានាសម្រាប់ដំណើរកម្សាន្តរបស់អ្នក។

ព័ត៌មានអំពីការធ្វើដំណើរ

លិខិតឆ្លងដែន និង ទិដ្ឋាការ

អ្នកដំណើរទាំងអស់ដែលមកទស្សនាកម្ពុជា ត្រូវតែមានលិខិតឆ្លងដែនដែលមានសុពលភាព និងបំពេញតាមតម្រូវការដូចខាងក្រោម៖

- មានសុពលភាពយ៉ាងតិច ៦ ខែ គិតចាប់ពីថ្ងៃចូលប្រទេស
- មានទំព័រទំនេរយ៉ាងហោចណាស់មួយទំព័រ សម្រាប់វាយត្រាចូល និងចេញ
- ត្រូវតែមានសភាពល្អ (មិនខូចខាត មិនរហែក ឬមានការកែប្រែ)

អ្នកដំណើរដែលមិនបំពេញតាមតម្រូវការទាំងនេះ អាចនឹងត្រូវបដិសេធមិនឱ្យឡើងយន្តហោះ (ឬមធ្យោបាយធ្វើដំណើរ) ឬត្រូវបដិសេធមិនឱ្យចូលប្រទេសនៅពេលមកដល់។

ជម្រើសទិដ្ឋាការ – កន្លែងដែលត្រូវសុំទិដ្ឋាការ

ភ្ញៀវបរទេសភាគច្រើនត្រូវបានតម្រូវឱ្យសុំទិដ្ឋាការ។ ប្រទេសកម្ពុជាមានផ្តល់ជូននូវជម្រើសដ៏ងាយស្រួលមួយចំនួនដូចខាងក្រោម៖

ទិដ្ឋាការពេលមកដល់ (Visa on Arrival)

មានផ្តល់ជូននៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗ រួមមាន៖
- អាកាសយានដ្ឋានអន្តរជាតិតេជោ
- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
វាក៏មានផ្តល់ជូនផងដែរនៅតាមច្រកទ្វារព្រំដែនគោកមួយចំនួន ជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសឡាវ។

តម្រូវការ៖
- លិខិតឆ្លងដែនដែលមានសុពលភាព (ដូចដែលបានរៀបរាប់ខាងលើ)
- រូបថតខ្នាតលិខិតឆ្លងដែនចំនួន ១ សន្លឹក
- ពាក្យសុំដែលបានបំពេញរួចរាល់
- កម្រៃសេវាទិដ្ឋាការ៖
ទិដ្ឋាការទេសចរណ៍ (ប្រភេទ T): ៣០ ដុល្លារអាមេរិក
ទិដ្ឋាការធម្មតា (ប្រភេទ E): ៣៥ ដុល្លារអាមេរិក

ទិដ្ឋាការអេឡិចត្រូនិកកម្ពុជា

ដាក់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិកកម្ពុជារបស់អ្នក តាមអនឡាញយ៉ាងរហ័ស និងងាយស្រួល

ឥឡូវនេះ អ្នកអាចដាក់ពាក្យសុំទាំងទិដ្ឋាការទេសចរណ៍ (ប្រភេទ T) និងទិដ្ឋាការធម្មតា (ប្រភេទ E) តាមអនឡាញបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រទិដ្ឋាការអេឡិចត្រូនិកផ្លូវការរបស់កម្ពុជា។

ទិដ្ឋាការអេឡិចត្រូនិកប្រភេទ T គឺជាទិដ្ឋាការទេសចរណ៍ដែលអាចចូលបានតែម្តងគត់ (Single-entry) ដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងប្រទេសកម្ពុជាបានរយៈពេល ១ ខែ សម្រាប់គោលបំណងទេសចរណ៍ ឬការកម្សាន្ត។

ទិដ្ឋាការប្រភេទ T (ទេសចរណ៍)

  • ប្រភេទការចូល៖ ចូលបានតែម្តងគត់
  • កម្រៃសេវា៖ ៣០ ដុល្លារអាមេរិក
  • សុពលភាព៖ ៣ ខែ (គិតចាប់ពីថ្ងៃចេញ)
  • រយៈពេលស្នាក់នៅ៖ ១ ខែ
  • រយៈពេលរង់ចាំ៖ ៣ ថ្ងៃធ្វើការ
  • តម្រូវការ៖ លិខិតឆ្លងដែនដែលមានសុពលភាពលើសពី ៦ ខែ, រូបថតខ្នាតលិខិតឆ្លងដែនថ្មីៗ (JPG/PNG), កាតឥណទានដែលមានសុពលភាព (Visa/MasterCard)
  • ការលើកលែងទិដ្ឋាការ៖ ប្រទេសព្រុយណេ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម

ទិដ្ឋាការប្រភេទ E (ធម្មតា)

  • ប្រភេទការចូល៖ ចូលបានតែម្តងគត់
  • កម្រៃសេវា៖ ៣៥ ដុល្លារអាមេរិក
  • សុពលភាព៖ ៣ ខែ (គិតចាប់ពីថ្ងៃចេញ)
  • រយៈពេលស្នាក់នៅ៖ ១ ខែ
  • រយៈពេលរង់ចាំ៖ ៣ ថ្ងៃធ្វើការ
  • តម្រូវការ៖ លិខិតឆ្លងដែនដែលមានសុពលភាពលើសពី ៦ ខែ គិតចាប់ពីថ្ងៃចូលប្រទេស, រូបថតខ្នាតលិខិតឆ្លងដែនថ្មីៗជាទម្រង់ឌីជីថល (JPG, PNG) និងកាតឥណទានដែលមានសុពលភាព (Visa/Master Cards)

របៀបទទួលបានការអនុម័តទិដ្ឋាការអេឡិចត្រូនិក (e-Visa)

  1. បំពេញទម្រង់បែបបទ e-Visa តាមប្រព័ន្ធអនឡាញដែលមានសុវត្ថិភាព
  2. ពិនិត្យផ្ទៀងផ្ទាត់ និងបង់ប្រាក់
  3. ទទួលបានលិខិតអនុម័តក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃធ្វើការ
  4. យកវិញ្ញាបនបត្រ e-Visa មកបង្ហាញនៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍
  5. បំពេញទម្រង់បែបបទអនឡាញសម្រាប់ការមកដល់កម្ពុជា (Cambodia e-Arrival) ក្នុងរយៈពេល ៧ ថ្ងៃមុនពេលមកដល់: arrival.gov.kh
  6. ចូលប្រទេសកម្ពុជា

បញ្ជីរាយនាមសញ្ជាតិដែលមានសិទ្ធិស្នើសុំ៖ www.evisa.gov.kh

ច្រកទ្វារអន្តរជាតិដែលទទួលយក e-Visa

អាកាសយានដ្ឋាន៖

  • អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) – ទទួលយក
  • អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) – ទទួលយក
  • អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) – ទទួលយក

ច្រកទ្វារព្រំដែនគោក៖

  • បាវិត (ស្វាយរៀង – វៀតណាម) – ទទួលយក
  • ក្អមសំណ (កណ្តាល – វៀតណាម) – មិនទទួលយក
  • ភ្នំដិន (តាកែវ – វៀតណាម) – មិនទទួលយក
  • ត្រពាំងស្រែ (ក្រចេះ – វៀតណាម) – មិនទទួលយក
  • ដុងក្រឡ (ស្ទឹងត្រែង – ឡាវ) – មិនទទួលយក
  • ត្រពាំងគ្រៀល (ស្ទឹងត្រែង – ឡាវ) – ទទួលយក

កម្ពុជា វី-ផាស (Cambodia V-Pass)

ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ តទៅ ប្រទេសកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ វី-ផាស (Cambodia V-Pass ឬ លិខិតឆ្លងកាត់សម្រាប់អ្នកទស្សនា) សម្រាប់អ្នកធ្វើដំណើរអន្តរជាតិទាំងអស់។ លិខិតឆ្លងកាត់ឌីជីថលនេះ នឹងត្រូវជំនួសឱ្យការវាយត្រាលើលិខិតឆ្លងដែនបែបប្រពៃណី ដែលអ្នកធ្លាប់ទទួលបាននៅពេលមកដល់។ បន្ទាប់ពីអ្នកបានឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន ឬកំពង់ផែរួចរាល់ អ្នកនឹងទទួលបាន វី-ផាស (V-Pass) របស់អ្នកតាមរយៈអ៊ីមែល ឬតាមរយៈកម្មវិធី (App) ឬគេហទំព័រ Cambodia e-Arrival។ វី-ផាស (V-Pass) នេះ គឺជាកំណត់ត្រាផ្លូវការនៃការចូល និងចាកចេញរបស់អ្នក ហើយគួរតែរក្សាទុកនៅក្នុងទូរសព្ទដៃ ឬបោះពុម្ពជាក្រដាស ក្នុងករណីមានការស្នើសុំបង្ហាញអំឡុងពេលដែលអ្នកស្នាក់នៅ។

  • សម្គាល់៖ អ្នកនៅតែត្រូវបំពេញទម្រង់បែបបទ e-Arrival តាមប្រព័ន្ធអនឡាញមុនពេលធ្វើដំណើររបស់អ្នក។

  • របៀបប្រើប្រាស់ វី-ផាស (V-PASS) របស់អ្នក

  • ការចូលប្រទេស
  • • បង្ហាញលិខិតឆ្លងដែនរបស់អ្នកនៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។
  • • មន្ត្រីអន្តោប្រវេសន៍នឹងរៀបចំនីតិវិធីនៃការចូលរបស់អ្នក។
  • • ជំនួសឱ្យការទទួលបានត្រាវាយលើលិខិតឆ្លងដែនផ្ទាល់ អ្នកនឹងទទួលបាន វី-ផាស (V-Pass) តាមរយៈអ៊ីមែល។
  • • សូមរក្សាទុក វី-ផាស (V-Pass) នេះឱ្យនៅជិតខ្លួនដែលអាចប្រើប្រាស់បាន អំឡុងពេលអ្នកស្នាក់នៅ។​

  • អំឡុងពេលអ្នកស្នាក់នៅ
  • • អ្នកអាចនឹងត្រូវគេស្នើសុំឱ្យបង្ហាញ វី-ផាស (V-Pass) របស់អ្នកសម្រាប់គោលបំណងផ្ទៀងផ្ទាត់។
  • • អ្នកអាចបង្ហាញវានៅលើឧបករណ៍ចល័ត (ទូរសព្ទដៃ) របស់អ្នក ឬបោះពុម្ពវាជាក្រដាស។
  • • សូមគោរពតាមរយៈពេលនៃការស្នាក់នៅ ដែលបានកំណត់នៅលើ វី-ផាស (V-Pass) របស់អ្នកជានិច្ច។

  • ការចាកចេញពីប្រទេស
  • • បង្ហាញលិខិតឆ្លងដែនរបស់អ្នកនៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ពេលចាកចេញ។
  • • ការចាកចេញរបស់អ្នកនឹងត្រូវកត់ត្រាទុកក្នុងប្រព័ន្ធ។
  • • មិនចាំបាច់មានត្រាវាយចាកចេញផ្ទាល់លើលិខិតឆ្លងដែននោះទេ។

រូបិយប័ណ្ណ និងការប្តូរប្រាក់

នៅក្នុងប្រទេសកម្ពុជា ទាំងប្រាក់ដុល្លារអាមេរិក (USD) និងប្រាក់រៀលខ្មែរ (KHR) ត្រូវបានទទួលយកយ៉ាងទូលំទូលាយ។ តម្លៃទំនិញភាគច្រើននៅក្នុងតំបន់ទេសចរណ៍ គឺត្រូវបានដាក់ជាប្រាក់ដុល្លារអាមេរិក (USD) ហើយទឹកប្រាក់អាប់ដែលមានចំនួនតិចជាង ១ ដុល្លារ នឹងត្រូវអាប់ជូនជាប្រាក់រៀលខ្មែរ (KHR)។

មិនមានការចាំបាច់ក្នុងការប្តូរប្រាក់មុនពេលមកដល់នោះទេ ប្រសិនបើអ្នកយកប្រាក់ដុល្លារអាមេរិកមកជាមួយ ប៉ុន្តែសូមប្រាកដថា ក្រដាសប្រាក់របស់អ្នកមានសភាពស្អាត និងមិនរហែក ព្រោះក្រដាសប្រាក់ដែលខូចខាតអាចនឹងមិនត្រូវបានទទួលយកឡើយ។ ប្រាក់កាក់មិនត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះទេ គឺប្រើប្រាស់តែក្រដាសប្រាក់សុទ្ធសាធ។

ព័ត៌មានអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

តាមផ្លូវអាកាស

  • អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
  • អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ

តាមច្រកព្រំដែនគោក និងផ្លូវទឹក

ច្រកព្រំដែនគោក៖

  • បាវិត (ស្វាយរៀង – វៀតណាម)
  • ក្អមសំណ (កណ្តាល – វៀតណាម)
  • ភ្នំដិន (តាកែវ – វៀតណាម)
  • ត្រពាំងស្រែ (ក្រចេះ – វៀតណាម)
  • ដុងក្រឡ (ស្ទឹងត្រែង – ឡាវ)
  • ត្រពាំងគ្រៀល (ស្ទឹងត្រែង – ឡាវ)

ម៉ោងធ្វើការ៖

  • ការិយាល័យរដ្ឋាភិបាល៖ ៧:៣០ ព្រឹក – ៥:០០ ល្ងាច, ថ្ងៃច័ន្ទ–ថ្ងៃសុក្រ (សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ – ២:០០ រសៀល)
  • ហាងទំនិញ និងភោជនីយដ្ឋាន៖ ៧:០០ ព្រឹក – ៨:០០ យប់ រៀងរាល់ថ្ងៃ
  • ធនាគារ៖ ៧:៣០ ព្រឹក – ៣:៣០ រសៀល ថ្ងៃធ្វើការ (ធនាគារមួយចំនួនបើកកន្លះថ្ងៃនៅថ្ងៃសៅរ៍)

សេវាប្រៃសណីយ៍ និងម៉ោងធ្វើការ

សេវាប្រៃសណីយ៍៖

សេវាប្រៃសណីយ៍ចម្បង (ប្រៃសណីយ៍កណ្តាល) ក្នុងរាជធានីភ្នំពេញ គឺមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងផ្លូវលេខ ១០២ និងផ្លូវលេខ ១៣ នៅខាងកើតវត្តភ្នំ។ បើកបម្រើការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ ព្រឹក – ៥:០០ ល្ងាច។

ម៉ោងធ្វើការ៖

  • ការិយាល័យរដ្ឋាភិបាល៖ ៧:៣០ ព្រឹក – ៥:០០ ល្ងាច, ថ្ងៃច័ន្ទ–ថ្ងៃសុក្រ (សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ – ២:០០ រសៀល)
  • ហាងទំនិញ និងភោជនីយដ្ឋាន៖ ៧:០០ ព្រឹក – ៨:០០ យប់ រៀងរាល់ថ្ងៃ
  • ធនាគារ៖ ៧:៣០ ព្រឹក – ៣:៣០ រសៀល ថ្ងៃធ្វើការ (ធនាគារមួយចំនួនបើកកន្លះថ្ងៃនៅថ្ងៃសៅរ៍)