ព័ត៌មានលម្អិតអំពីដំណើរកម្សាន្ត

ស្វែងយល់បន្ថែមអំពីដំណើរកម្សាន្តនេះ កាលវិភាគ និងអ្វីដែលបានរួមបញ្ចូល។

ភ្នំពេញ – សៀមរាប – ដំណើរកម្សាន្ត ៥ ថ្ងៃ

ភ្នំពេញ – សៀមរាប – ដំណើរកម្សាន្ត ៥ ថ្ងៃ

រីករាយជាមួយដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ស្វែងយល់ពីវប្បធម៌ក្នុងតំបន់ និងស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទីក្រុងដ៏រស់រវើករបស់ប្រទេសកម្ពុជា។

កម្មវិធីធ្វើដំណើរ

ថ្ងៃទី ១

មកដល់រាជធានីភ្នំពេញ

  • មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងភ្នំពេញ
  • ជួបស្វាគមន៍ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងរាជធានីភ្នំពេញ
  • រីករាយជាមួយជីវភាពពេលរាត្រីនៅតំបន់ផ្លូវដើរ (Walk Street) តាមបែបបទរបស់អ្នក ដែលជាឋានសួគ៌នៃអាហារ និងអាចភ្លក់មុខម្ហូបខ្មែរយ៉ាងសម្បូរបែបដូចអ្នកស្រុកក្នុងតំបន់។
សណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ២

ភ្នំពេញ – ទស្សនកិច្ចក្នុងក្រុង – សៀមរាប

  • ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្ដើមទស្សនាវត្តភ្នំដូនពេញ ដែលជាវត្តអារាមតំណាងឱ្យឈ្មោះនៃរាជធានីភ្នំពេញ។ វត្តភ្នំមានកម្ពស់ ២៧ ម៉ែត្រ នៅលើភ្នំដែលសាងសង់ដោយមនុស្ស និងជាទីសក្ការៈដ៏សំខាន់បំផុតក្នុងរាជធានីភ្នំពេញ។
  • ឈប់ថតរូបនៅវិមានឯករាជ្យ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ ដើម្បីរំលឹកដល់ឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣។
  • ទៅទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្ដុំអាគារបម្រើដល់ការគង់នៅរបស់ព្រះមហាក្សត្រកម្ពុជា។
  • ទស្សនាព្រះទីនាំងទេវាវិនិច្ឆ័យ និងព្រះវិហារព្រះកែវមរកត ដែលជាទីតាំងសំខាន់មិនអាចរំលងបាន។ ព្រះវិហារព្រះកែវមរកត ជាវត្តហ្លួងដែលតម្កល់ទុកនូវបណ្តុំរូបបដិមាព្រះពុទ្ធ និងវត្ថុបុរាណមានតម្លៃមិនអាចកាត់ថ្លៃបាន រួមទាំងព្រះកែវមរកតដ៏ល្បីល្បាញ ហើយកម្រាលឥដ្ឋត្រូវបានក្រាលដោយការ៉ូប្រាក់ជាង ៥,០០០ ផ្ទាំង។
  • ទស្សនាសារមន្ទីរជាតិ ដែលជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ធំបំផុតរបស់កម្ពុជា និងជាសារមន្ទីរប្រវត្តិសាស្ត្រ និងបុរាណវិទ្យាឈានមុខគេរបស់ប្រទេស។
  • ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយឈប់សម្រាកនៅស្រុកស្គន់ ដែលត្រូវបានគេស្គាល់ថាជា "ភូមិអាពីង"។ ផ្សារតូចមួយនេះល្បីល្បាញដោយសារអាហារសម្រន់ប្លែកៗពីសត្វល្អិត រួមមានអាពីងបំពង និងខ្ទួយបំពង។ ការសាកល្បងអាហារសម្រន់ទាំងនេះ ផ្តល់នូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៃវប្បធម៌អាហារក្នុងស្រុក និងការទទួលទានបែបផ្សងព្រេង។
  • ពេលមកដល់ខេត្តសៀមរាប ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងជូនដំណើរទៅកាន់សណ្ឋាគារដើម្បីធ្វើការចុះឈ្មោះចូលសម្រាក
  • រីករាយជាមួយជីវភាពពេលរាត្រីនៅ ផាប់ស្ទ្រីត (Pub Street) ដែលជាមជ្ឈមណ្ឌលកម្សាន្តដ៏មមាញឹកនៅពេលយប់ក្នុងក្រុងសៀមរាប

ចំណាំ: អ្នកត្រូវតែស្លៀកពាក់ឱ្យបានសមរម្យនៅពេលចូលទស្សនាព្រះបរមរាជវាំង។ ខោ ឬសំពត់ត្រូវតែមានប្រវែងគ្របជង្គង់ ហើយអាវត្រូវតែគ្របស្មា (មិនអនុញ្ញាតឱ្យស្លៀកអាវវាលក្លៀក ឬអាវវាលខ្នងឡើយ)។

សណ្ឋាគារក្នុងខេត្តសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ៣

សៀមរាប - អង្គរវត្ត - វង់តូច

  • ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្ដើមទៅទស្សនា ប្រាសាទអង្គរវត្ត គឺជាប្រាសាទមួយដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក ដែលបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ័្មនទី២ ជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុសម្រាប់អាណាចក្រខ្មែរ ហើយបានផ្លាស់ប្ដូរបន្តិចម្ដងៗទៅជាប្រាសាទព្រះពុទ្ធសាសនា។
  • ទស្សនាប្រាសាទ តាព្រហ្ម ដែលល្បីដោយសារមានដើមឈើធំៗដុះក្រសោបនៅលើប្រាសាទ
  • ពិសាអាហារថ្ងៃត្រង់
  • ទៅទស្សនា ក្លោងទ្វារខាងត្បូងនៃរាជធានីអង្គរធំ ដែលជារាជធានីចុងក្រោយនៃអាណាចក្រខ្មែរ។ ទីក្រុងដ៏រឺងមាំនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ័្មនទី៧ នៅចុងសតវត្សទី១២។
  • បន្ទាប់មកទៅទស្សនា ប្រាសាទបាយ័ន គឺជាប្រាសាទខ្មែរដែលមានការតុបតែងយ៉ាងសម្បូរបែប និងមានការផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនា។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ជាប្រាសាទរដ្ឋរបស់ព្រះបាទជ័យវរ័្មនទី៧។
  • ទៅទស្សនា ប្រាសាទបាពួន គឺជាប្រាសាទព្រហ្មញ្ញសាសនា ដែលបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១១ មុនប្រាសាទអង្គរវត្ត។
  • បន្តទៅទស្សនា ប្រាសាទភិមានអាកាស គឺជាប្រាសាទព្រហ្មញ្ញសាសនាមានរាងពីរ៉ាមីត ដែលបានកសាងឡើងនៅចុងសតវត្សទី១០ និងមានទីតាំងនៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណនៃរាជធានីអង្គរធំ។
  • ទស្សនា លានជល់ដំរី ស្ថិតនៅក្នុងរាជធានីអង្គរធំ ដែលព្រះបាទជ័យវរ័្មនទី៧ប្រើប្រាស់សម្រាប់មើលកងទ័ពរបស់ទ្រង់ត្រលប់មកវិញ បន្ទាប់ពីទទួលបានជ័យជំនះ។
  • បន្ទាប់មកទៀតទៅទស្សនា ទីលានស្ដេចគម្លង់ ដែលមានទីតាំងខាងជើងក្បែរទីលានជល់ដំរី។
  • ក្រោយមកទៀត ធ្វើដំណើរឡើងទៅ ប្រាសាទភ្នំបាខែង ហើយរងចាំមើលថ្ងៃលិចនៅលើកំពូលភ្នំ។ ភ្នំបាខែង គឺជាកន្លែងមើលថ្ងៃលិចដ៏ពេញនិយមបំផុតនៅតំបន់អង្គរ ដែលស្ថិតនៅកណ្ដាលព្រៃចម្ងាយប្រហែល ១.៥គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃប្រាសាទអង្គរវត្ត។
  • ពិសាអាហារពេលល្ងាច ហើយជូនទៅសម្រាកនៅសណ្ឋាគារ

ចំណាំ: ដោយសារមានការកំណត់ចំនួនទេសចរឡើងភ្នំបាខែង ដូច្នេះតម្រូវឲ្យអ្នកឡើងទៅរងចាំឲ្យបានមុន ប្រហែល ១ម៉ោង ៤៥នាទី ទៅ២ម៉ោង។

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • Phare Circus: ការសម្ដែងសៀក ដែលលាយបញ្ចូលគ្នានូវតន្ត្រី ការរាំ និងសិល្បៈសៀកទំនើប ដើម្បីប្រាប់ពីរឿងអតីតកាល និងបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ អ្នកសម្ដែងក្មេងៗនឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយថាមពល និងភាពប៉ិនប្រសប់របស់ពួកគេ ដែលផ្ដល់នូវបទពិសោធន៍មិនអាចបំភ្លេចបាន។ ម៉ោងសម្ដែង ២០ៈ០០នាទី
  • ល្ខោនស្រមោលស្បែកធំៈ ទស្សនារឿងព្រេងខ្មែរ ដោយប្រើស្រមោលស្បែកដែលបានឆ្លាក់ជាផ្ទាំងរូបភាព ហើយសិល្បៈបុរាណខ្មែរមួយនេះនឹងត្រូវបានបង្ហាញនៅលើឆាក។ បន្ទាប់ពីការសម្ដែង អ្នកអាចសាកល្បងប្រើខ្សែរឧបករណ៍ស្បែកនោះបាន។ ម៉ោងសម្ដែង ១៩ៈ០០នាទី
សណ្ឋាគារក្នុងខេត្តសៀមរាប អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី ៤

សៀមរាប - កំពង់ភ្លុក - ភ្នំពេញ

  • ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ
  • ទស្សនា Artisans Angkor ក្នុងខេត្តសៀមរាប ដែលជាកន្លែងរក្សាសិប្បកម្មបុរាណខ្មែរឲ្យនៅគង់វង្ស។ សិប្បករមានជំនាញធ្វើឧបករណ៍ស្អាតៗ ដូចជាឆ្លាក់ថ្ម និងឈើ ការលាបពណ៌ និងតុបតែង និងតម្បាញសូត្រតាមបែបប្រពៃណី។ វាគឺជាកន្លែងល្អមួយដើម្បីស្វែងយលអំពីវប្បធម៌របស់កម្ពុជា។
  • បន្តទៅទស្សនា សហគមន៍កំពង់ភ្លុក គឺជាភូមិបណ្ដែតទឹក និងព្រៃកោងកាងលិចទឹកនៅបឹងទន្លេសាប។ មានផ្ទះ និងអគារជាច្រើនបានសាងសង់នៅលើសរសរខ្ពស់ៗចាប់ពី ៦-៩ម៉ែត្រ ដើម្បីសម្របទៅតាមកម្រិតទឹកនៅរដូវប្រាំង និងរដូវវស្សា។
  • ពិសាអាហារថ្ងៃត្រង់ ហើយធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ
  • នៅពេលដល់ភ្នំពេញ ពិសាអាហារពេលល្ងាច ហើយជូនទៅសម្រាកនៅសណ្ឋាគារ
  • ដើរកម្សាន្តលេងនាពេលរាត្រីដោយសេរីនៅទីក្រុងភ្នំពេញ

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • ជិះរទេះគោៈ រីករាយការជិះរទេះគោរយៈពេល៣០នាទីនៅក្នុងភូមិបាគង ដែលអ្នកអាចមើលឃើញជីរវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក។ នៅតាមផ្លូវ ទស្សនាទេសភាពវាលស្រែ សកម្មភាពកសិកម្មតាមរដូវ និងសម្រស់ធម្មជាតិតាមជនបទរបស់ប្រទេសកម្ពុជា។ រទេះគោគឺជាផ្នែកមួយនៃវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ ដែលប្រើប្រាស់ជាមធ្យោបាយដឺកជញ្ជូនតាមបែបប្រពៃណីរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល។
សណ្ឋាគារនៅភ្នំពេញ អាហារពេលព្រឹក, ថ្ងៃត្រង់, ល្ងាច
ថ្ងៃទី ៥

ភ្នំពេញ - អាកាសយានដ្ឋាន

  • ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ
  • ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរបស់អ្នកវិញ

ចំណាំ: សូមស្លៀកពាក់ឲ្យបានសមរម្យ នៅពេលទស្សនាតាមប្រាសាទបុរាណខ្មែរ។ ខោ ឬសំពត់ត្រូវតែគ្របជង្គង់របស់អ្នក ហើយអាវត្រូវតែវែងជាងស្មារ ឬគ្របស្មាររបស់អ្នក និងមិនអនុញ្ញាតឲ្យពាក់អាវគ្មានដៃ ឬអាវវាលក្លៀកឡើយ។ អាជ្ញាធរអាចហាមឃាត់មិនឲ្យចូល ឬឡើងប្រាសាទ ចំពោះអ្នកដែលស្លៀកពាក់មិនបានសមរម្យ។

អាហារពេលព្រឹក

ជម្រើសកញ្ចប់

ជ្រើសរើសទំហំក្រុម

2-3 person

ចាប់ពី USD 815.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ២ នាក់
4-6 person

ចាប់ពី USD 505.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៤ នាក់
7-9 person

ចាប់ពី USD 438.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៧ នាក់
10-14 person

ចាប់ពី USD 365.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១០ នាក់
15-19 person

ចាប់ពី USD 308.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១៥ នាក់

មនុស្សពេញវ័យ

0

កុមារអាយុលើសពី ១២ឆ្នាំ

តម្លៃដូចគ្នាទៅនឹងមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (មានគ្រែ)

៧៥% នៃតម្លៃមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (គ្មានគ្រែ)

៥០% នៃតម្លៃមនុស្សពេញវ័យ

0

កុមារអាយុក្រោម ៥ឆ្នាំ

ឥតគិតថ្លៃ

ឥតគិតថ្លៃ
0

USD 0.00 ព័ត៌មានលម្អិត ⌃

ភ្នំពេញ – សៀមរាប – ដំណើរកម្សាន្ត ៥ ថ្ងៃ

សេវាកម្មដែលរួមបញ្ចូល

  • ការស្នាក់នៅសណ្ឋាគារផ្កាយ៣ មួយបន្ទប់សម្រាប់២នាក់
  • រថយន្តធ្វើដំណើរមានផាសុកភាព
  • សំបុត្រទស្សនាតាមកម្មវិធី
  • សំបុត្រទូកពេលល្ងាចនៅទីក្រុងភ្នំពេញ
  • សំបុត្រទស្សនាតំបន់អង្គរ
  • សំបុត្រទូកនៅទន្លេសាប
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • មគ្គុទេសក៍ភាសាអង់គ្លេស

សេវាកម្មដែលមិនរាប់បញ្ចូល

  • ការស្នាក់នៅសណ្ឋាគារផ្កាយ៣ មួយបន្ទប់សម្រាប់២នាក់
  • រថយន្តធ្វើដំណើរមានផាសុកភាព
  • សំបុត្រទស្សនាតាមកម្មវិធី
  • សំបុត្រទូកពេលល្ងាចនៅទីក្រុងភ្នំពេញ
  • សំបុត្រទស្សនាតំបន់អង្គរ
  • សំបុត្រទូកនៅទន្លេសាប
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • មគ្គុទេសក៍ភាសាអង់គ្លេស
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឱ្យមានការបង់ ប្រាក់កក់ ៥០% បន្ទាប់ពីការបញ្ជាក់។
ការបង់ប្រាក់ពេញលេញត្រូវធ្វើឡើងឱ្យបានយឺតបំផុតត្រឹមថ្ងៃមកដល់។
រាល់កម្រៃសេវាធនាគារ ឬសេវាផ្ទេរប្រាក់ គឺជាការទទួលខុសត្រូវរបស់អ្នកផ្ទេរ (អតិថិជន)។
ទទួលបានការសងប្រាក់វិញពេញលេញ(១០០%) រាល់ការលុបចោលដែលធ្វើឡើងក្នុងរយៈពេល ២១ ថ្ងៃ ឬលើសពីនេះ មុនថ្ងៃមកដល់។
ការលុបចោលដែលធ្វើឡើងក្នុងចន្លោះ៧–២០ ថ្ងៃ មុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ៥០% នៃប្រាក់កក់។
ការលុបចោលដែលធ្វើឡើង តិចជាង ៧ ថ្ងៃមុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ១០០% នៃប្រាក់កក់។
មិនមានការសងប្រាក់វិញឡើយ ចំពោះករណី អវត្តមាន (No-show)ឬការផ្លាស់ប្តូរកាលបរិច្ឆេទ។
លុបចោលដោយឥតគិតថ្លៃ រហូតដល់ ២៤ ម៉ោងមុនពេលចេញដំណើរ
ទទួលបានការសងប្រាក់វិញ ៥០% សម្រាប់ការលុបចោលចន្លោះពី ១២ ទៅ ២៤ ម៉ោងមុន
មិនមានការសងប្រាក់វិញសម្រាប់ការលុបចោលតិចជាង ១២ ម៉ោងមុន
ការលុបចោលក្នុងករណីបន្ទាន់ អាចនឹងត្រូវបានពិចារណាតាមករណីជាក់ស្តែង
ការលុបចោលដោយសារបញ្ហាអាកាសធាតុ នឹងត្រូវសងប្រាក់វិញពេញចំនួន
យើងខិតខំរក្សាគុណភាពសេវាកម្មឱ្យបានខ្ពស់ ប៉ុន្តែយើងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ការលុបចោលមធ្យោបាយដឹកជញ្ជូន ឬបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពផ្សេងៗឡើយ។
យើងមិនទទួលខុសត្រូវចំពោះរបួសស្នាមផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរនោះទេ។
មិនមានការសងប្រាក់វិញឡើយ ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសណាមួយបាន ដោយសារបញ្ហាទិដ្ឋាការ (Visa) ឬការរឹតត្បិតផ្នែកអន្តោប្រវេសន៍។

តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរផ្សងព្រេងក្នុងប្រទេសកម្ពុជារបស់អ្នកហើយឬនៅ?

កន្លែងមានកំណត់។ សូមធ្វើការកក់ឥឡូវនេះ ដើម្បីធានាបានកន្លែងរបស់អ្នក។