ព័ត៌មានលម្អិតអំពីដំណើរកម្សាន្ត

ស្វែងយល់បន្ថែមអំពីដំណើរកម្សាន្តនេះ កាលវិភាគ និងអ្វីដែលបានរួមបញ្ចូល។

ភ្នំពេញ – កំពត – ភ្នំបូកគោ – ៥ ថ្ងៃ

ភ្នំពេញ – កំពត – ភ្នំបូកគោ – ៥ ថ្ងៃ

ស្វែងពីកន្លែងដែលល្អបំផុតនៃតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងដំណើរកំសាន្តរយៈពេល ៥ថ្ងៃ ដោយចាប់ផ្តើមពីភ្នំពេញ ស្វែងយល់ពីទីក្រុងកំពតដ៏ស្រស់ស្អាតស្ថិតនៅតាមមាត់ទន្លេ និងរីករាយជាមួយទេសភាពអស្ចារ្យនៅឧទ្យានជាតិភ្នំបូកគោ។

កម្មវិធីដំណើរកម្សាន្ត

ថ្ងៃទី១

មកដល់រាជធានីភ្នំពេញ

  • មកដល់រាជធានីភ្នំពេញ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។
  • ជួបទទួលស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងរាជធានីភ្នំពេញ។
  • រីករាយជាមួយការកម្សាន្តពេលរាត្រីនៅតំបន់ផ្លូវដើរ (Walk Street) តាមស្ទីលផ្ទាល់ខ្លួន ដែលជាឋានសួគ៌អាហារសម្រាប់ភ្លក់រសជាតិម្ហូបខ្មែរចម្រុះ និងរស់នៅបែបអ្នកក្នុងស្រុក។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី២

ទស្សនកិច្ចក្នុងរាជធានីភ្នំពេញ

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាវត្តភ្នំដូនពេញ ដែលជាវត្តព្រះពុទ្ធសាសនានិមិត្តរូបនៃឈ្មោះរាជធានីភ្នំពេញ។ វត្តភ្នំមានកម្ពស់ ២៧ ម៉ែត្រ ស្ថិតនៅលើភ្នំសិប្បនិម្មិត និងជាវត្តដ៏មានសារៈសំខាន់បំផុតក្នុងភ្នំពេញ។
  • ឈប់ថតរូបនៅវិមានឯករាជ្យ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៨ ដើម្បីរំលឹកដល់ឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣។
  • បន្តទៅទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំអគារបម្រើដល់ការគង់នៅរបស់ព្រះមហាក្សត្រខ្មែរ។
  • ទស្សនាព្រះទីនាំងវិនិច្ឆ័យ និងព្រះវិហារប្រាក់ ដែលជាចំណុចលេចធ្លោមិនអាចរំលងបាន។ ព្រះវិហារប្រាក់ ឬហៅជាផ្លូវការថា ព្រះវិហារព្រះកែវមរកត គឺជាវត្តដែលតម្កល់នូវបណ្តុំរូបបដិមាករ និងវត្ថុបុរាណមិនអាចកាត់ថ្លៃបាន រួមទាំងព្រះកែវមរកតដ៏ល្បីល្បាញ ហើយកម្រាលឥដ្ឋត្រូវបានក្រាលដោយការ៉ូប្រាក់ជាង ៥,០០០ បន្ទះ។
  • ទស្សនាសារមន្ទីរជាតិ ដែលជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ធំជាងគេរបស់កម្ពុជា និងជាសារមន្ទីរឈានមុខគេផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាកន្លែងកត់ត្រាអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីតាំងនេះធ្លាប់ជាអតីតសាលាមធ្យមសិក្សា ដែលត្រូវបានរបបខ្មែរក្រហមប្រើប្រាស់ជាមន្ទីរសន្តិសុខ ២១ (S21) ចាប់ពីឆ្នាំ ១៩៧៥ រហូតដល់ការដួលរលំក្នុងឆ្នាំ ១៩៧៩។
  • ទីតាំងចុងក្រោយគឺវាលពិឃាតជើងឯក ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រពីភ្នំពេញ ដែលពីមុនធ្លាប់ជាចម្ការឈើហូបផ្លែ និងជាទីសុសានរបស់ជនជាតិចិន។ វាត្រូវបានប្រើប្រាស់ដោយរបបខ្មែរក្រហមជាទីតាំងសម្រាប់សម្លាប់មនុស្ស និងកប់សពក្នុងរណ្តៅរួមរាប់ពាន់នាក់ ចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។
  • ពិសារអាហារពេលល្ងាច រួចត្រឡប់ទៅសណ្ឋាគារវិញ

ចំណាំ: លោកអ្នកត្រូវតែស្លៀកពាក់ឱ្យបានសមរម្យនៅពេលចូលទស្សនាព្រះបរមរាជវាំង។ ខោ ឬសំពត់ត្រូវតែមានប្រវែងគ្របជង្គង់ ហើយអាវត្រូវតែមានដៃ (គ្របស្មា) – មិនអនុញ្ញាតឱ្យស្លៀកពាក់អាវវាលក្លៀក ឬអាវវាលខ្នងឡើយ។

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • បទពិសោធន៍ជិះទូកកម្សាន្តមើលថ្ងៃលិចដ៏រ៉ូមែនទិកនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅចំពីមុខព្រះបរមរាជវាំង ដើម្បីទស្សនាទិដ្ឋភាពអគារខ្ពស់ៗនៃរាជធានីភ្នំពេញយ៉ាងស្រស់ត្រកាល។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៣

ភ្នំពេញ – កែប – ចម្ការម្រេច – វាលស្រែអំបិល – ខេត្តកំពត

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកែប
  • នៅពេលមកដល់ ទស្សនាឆ្នេរខេត្តកែប និងរូបសំណាកសិលាចាំប្តី (ស្រីសស្ងៀម) ដែលជារូបចម្លាក់តំណាងឱ្យភរិយារបស់អ្នកនេសាទ កំពុងអង្គុយរង់ចាំស្វាមីត្រឡប់មកពីសមុទ្រវិញ យោងតាមរឿងព្រេងក្នុងស្រុក។ រូបសំណាកនេះបានក្លាយជានិមិត្តរូបនៃខេត្តកែប ដែលបង្ហាញពីក្ដីស្រឡាញ់ ការបាត់បង់ និងស្មារតីអត់ធ្មត់នៃជីវិតអ្នកតំបន់ឆ្នេរ។
  • បន្តទស្សនាផ្សារក្តាមដ៏មមាញឹក ដែលល្បីល្បាញខាងគ្រឿងសមុទ្រស្រស់ៗ ជាពិសេសក្តាមសមុទ្រខេត្តកែប។ រីករាយជាមួយបរិយាកាសដ៏រស់រវើក និងភ្លក់រសជាតិម្ហូបគ្រឿងសមុទ្រក្នុងស្រុកដែលចម្អិនថ្មីៗចម្រុះមុខ។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទៅទស្សនាចម្ការម្រេចសរីរាង្គខេត្តកំពត ដែលជាផ្នែកមួយនៃឧស្សាហកម្មក្នុងស្រុកដ៏ល្បីល្បាញ ដែលត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាជាម្រេចដ៏ល្អបំផុតនៅលើពិភពលោក។ ស្វែងយល់ពីប្រភេទម្រេចផ្សេងៗ បច្ចេកទេសដាំដុះ និងរីករាយជាមួយការភ្លក់រសជាតិម្រេចដោយសេរី។
  • ទស្សនាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមក្នុងខេត្តកំពត។ ជិះទូកឈើឯកជនរុករកព្រៃកោងកាងតាមដងព្រែក រួចដើរកម្សាន្តតាមស្ពានឈើដែលក្រឡឹងកាត់ព្រៃកោងកាងដ៏ក្រាស់ឃ្មឹក។
  • បន្ទាប់មក ទៅទស្សនាវាលស្រែអំបិលខេត្តកំពត ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃការផលិតអំបិលសមុទ្រ ក៏ដូចជាដំណើរការបែបប្រពៃណីដែលធ្វើឱ្យអំបិលកំពតមានឈ្មោះល្បីល្បាញ។ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពដ៏ធំល្វឹងល្វើយនៃវាលស្រែអំបិល។
  • ពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក រួចធ្វើការឆែកអ៊ីន (Check-in) ចូលស្នាក់នៅសណ្ឋាគារ
  • ស្នាក់នៅមួយយប់ក្នុងខេត្តកំពត

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • ចូលរួមដំណើរកម្សាន្តជិះទូកមើលអំពិលអំពែកនាពេលល្ងាចក្នុងក្រុងកំពត ដើម្បីទស្សនាពន្លឺដ៏ស្រស់ស្អាតនៃសត្វអំពិលអំពែកតាមដងទន្លេ។ នៅពេលព្រះអាទិត្យអស្តង្គត ទូកនឹងបន្ថយល្បឿន ដើម្បីឱ្យលោកអ្នកទស្សនាពន្លឺភ្លឹបភ្លែតៗនៃសត្វអំពិលអំពែកតាមដើមឈើ។ ពន្លឺដ៏អស្ចារ្យនៃសត្វតូចៗទាំងនេះតាមមាត់ទឹក បង្កើតបានជាបទពិសោធន៍ដ៏ជក់ចិត្តដិតអារម្មណ៍បំផុត។
ស្នាក់នៅខេត្តកំពត អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៤

កំពត – ភ្នំបូកគោ – ភ្នំពេញ

  • បន្ទាប់ពីពិសារអាហារពេលព្រឹក
  • ចាប់ផ្តើមទស្សនារូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ ម៉ែត្រ កំពុងព្រួសទឹកចូលទៅក្នុងព្រែកទឹកឈូ។ រូបសំណាកដ៏ទាក់ទាញនេះ ស្ថិតនៅតាមបណ្តោយមាត់ព្រែកដ៏ស្ងប់ស្ងាត់ក្នុងក្រុងកំពត។
  • បន្ទាប់មក ធ្វើដំណើរទៅកាន់ឧទ្យានជាតិភ្នំបូកគោដ៏ស្រស់ត្រកាល ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីក្រុងកំពត រហូតដល់កំពូលភ្នំ។ រីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតតាមដងផ្លូវកោងបត់បែន និងរំភើបជាមួយអាកាសធាតុដ៏ត្រជាក់ខួបប្រាំងខួបវស្សា និងអ័ព្ទដែលគ្របដណ្តប់លើភ្នំបូកគោ។
  • ភ្នំបូកគោត្រូវបានរកឃើញដោយជនជាតិបារាំងក្នុងឆ្នាំ ១៩១៧ និងត្រូវបានអភិវឌ្ឍជាតំបន់រមណីយដ្ឋានក្នុងឆ្នាំ ១៩២១។ ទីនេះធ្លាប់ជាកន្លែងសម្រាកលំហែកាយនាដូវក្តៅដ៏ល្បីល្បាញសម្រាប់មន្ត្រីជាន់ខ្ពស់បារាំង និងព្រះរាជវង្សានុវង្សខ្មែរ។
  • ឈប់ថតរូបនៅរូបសំណាកលោកយាយម៉ៅ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១០ មានកម្ពស់ ២៩ ម៉ែត្រ ក្នុងទម្រង់ភ្នែន និងបែរព្រះភក្ត្រទៅរកតំបន់ឆ្នេរ។ លោកយាយម៉ៅ គឺជាទីគោរពសក្ការៈដ៏សំខាន់ និងត្រូវបានគេជឿថាជាអ្នកថែរក្សាសុខសន្តិភាពក្នុងតំបន់នេះ។
  • បន្តទៅទស្សនាទឹកធ្លាក់ពពកវិល ដែលជាទឹកធ្លាក់ពីរជាន់ដ៏ស្រស់ស្អាតនៅក្នុងឧទ្យានជាតិបូកគោ។ ទីនេះត្រូវបានហ៊ុមព័ទ្ធដោយទេសភាពដ៏អស្ចារ្យ និងអ័ព្ទត្រជាក់ ជាពិសេសក្នុងរដូវវស្សាដែលទឹកហូរខ្លាំងគួរឱ្យចង់ទស្សនា។
  • បន្ទាប់មក ទៅទស្សនាវត្តសំពៅប្រាំ ដែលជាវត្តព្រះពុទ្ធសាសនានៅលើកំពូលភ្នំ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃវាលស្មៅ និងព្រៃឈើពណ៌បៃតងខ្ចីនៅខាងក្រោយវត្ត ដែលបង្កើតបានជាបទពិសោធន៍ដ៏ចងចាំមិនអាចបំភ្លេចបាន។
  • ទស្សនាវិហារកាតូលិកចាស់ សាងសង់ដោយជនជាតិបារាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃទីក្រុងបារាំងនៅលើភ្នំបូកគោ។ វិហារដែលបន្សល់ទុកពីសម័យមុននេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏សម្បូរបែប និងបេតិកភណ្ឌស្ថាបត្យកម្មរបស់កម្ពុជា។
  • បន្តទៅកាន់សណ្ឋាគារ ឡឺ បូកគោ ផាលេស (Le Bokor Palace) ដែលកាលពីមុនធ្លាប់ជាកន្លែងស្នាក់នៅដ៏ប្រណីត និងមានបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះ។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ ទីនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញម្តងទៀត។ អគារសម័យអាណានិគមដ៏ស្កឹមស្កៃនេះ គឺជាសណ្ឋាគារប្រវត្តិសាស្ត្រដែលកសាងដោយបារាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩២០។
  • ពិសារអាហារថ្ងៃត្រង់ រួចធ្វើដំណើរត្រឡប់មកក្រុងកំពត និងបន្តដំណើរឆ្ពោះមករាជធានីភ្នំពេញវិញ។
  • នៅពេលមកដល់ ពិសារអាហារពេលល្ងាច រួចជូនដំណើរទៅកាន់សណ្ឋាគារ។
ស្នាក់នៅរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៥

ភ្នំពេញ – អាកាសយានដ្ឋាន

  • បរិភោគអាហារពេលព្រឹកនៅសណ្ឋាគារ
  • ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងរង់ចាំជើងហោះហើរត្រឡប់ទៅគេហដ្ឋានវិញ
អាហារពេលព្រឹក

ជម្រើសកញ្ចប់

ជ្រើសរើសទំហំក្រុម

2-3 person

ចាប់ពី USD 659.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ២ នាក់
4-6 person

ចាប់ពី USD 409.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៤ នាក់
7-9 person

ចាប់ពី USD 338.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៧ នាក់
10-14 person

ចាប់ពី USD 285.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១០ នាក់
15-19 person

ចាប់ពី USD 245.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១៥ នាក់

មនុស្សពេញវ័យ

0

កុមារអាយុលើសពី ១២ឆ្នាំ

តម្លៃដូចគ្នាទៅនឹងមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (មានគ្រែ)

៧៥% នៃតម្លៃមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (គ្មានគ្រែ)

៥០% នៃតម្លៃមនុស្សពេញវ័យ

0

កុមារអាយុក្រោម ៥ឆ្នាំ

ឥតគិតថ្លៃ

ឥតគិតថ្លៃ
0

USD 0.00 ព័ត៌មានលម្អិត ⌃

ភ្នំពេញ – កំពត – ភ្នំបូកគោ – ៥ ថ្ងៃ

សេវាកម្មដែលរួមបញ្ចូល

  • ការស្នាក់នៅសណ្ឋាគារផ្កាយ៣ មួយបន្ទប់សម្រាប់២នាក់
  • រថយន្តធ្វើដំណើរមានផាសុកភាព
  • សំបុត្រទស្សនាតាមកម្មវិធី
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • មគ្គុទេសក៍ភាសាអង់គ្លេស

សេវាកម្មដែលមិនរាប់បញ្ចូល

  • សំបុត្រយន្តហោះ
  • ការរៀបចំទិដ្ឋាការ
  • អាហារ (B/L/D)
  • ធានារ៉ាប់រងធ្វើដំណើរ
  • សេវាកម្មផ្សេងៗដែលមិនបានបញ្ជាក់ក្នុងកម្មវិធី
  • ការចំណាយផ្ទាល់ខ្លួន
  • ប្រសិនបើចង់គេងបន្ទប់ម្នាក់ឯង ត្រូវតែចំណាយប្រាក់បន្ថែម (USD 78)
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឱ្យមានការបង់ ប្រាក់កក់ ៥០% បន្ទាប់ពីការបញ្ជាក់។
ការបង់ប្រាក់ពេញលេញត្រូវធ្វើឡើងឱ្យបានយឺតបំផុតត្រឹមថ្ងៃមកដល់។
រាល់កម្រៃសេវាធនាគារ ឬសេវាផ្ទេរប្រាក់ គឺជាការទទួលខុសត្រូវរបស់អ្នកផ្ទេរ (អតិថិជន)។
ទទួលបានការសងប្រាក់វិញពេញលេញ(១០០%) រាល់ការលុបចោលដែលធ្វើឡើងក្នុងរយៈពេល ២១ ថ្ងៃ ឬលើសពីនេះ មុនថ្ងៃមកដល់។
ការលុបចោលដែលធ្វើឡើងក្នុងចន្លោះ៧–២០ ថ្ងៃ មុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ៥០% នៃប្រាក់កក់។
ការលុបចោលដែលធ្វើឡើង តិចជាង ៧ ថ្ងៃមុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ១០០% នៃប្រាក់កក់។
មិនមានការសងប្រាក់វិញឡើយ ចំពោះករណី អវត្តមាន (No-show)ឬការផ្លាស់ប្តូរកាលបរិច្ឆេទ។
លុបចោលដោយឥតគិតថ្លៃ រហូតដល់ ២៤ ម៉ោងមុនពេលចេញដំណើរ
ទទួលបានការសងប្រាក់វិញ ៥០% សម្រាប់ការលុបចោលចន្លោះពី ១២ ទៅ ២៤ ម៉ោងមុន
មិនមានការសងប្រាក់វិញសម្រាប់ការលុបចោលតិចជាង ១២ ម៉ោងមុន
ការលុបចោលក្នុងករណីបន្ទាន់ អាចនឹងត្រូវបានពិចារណាតាមករណីជាក់ស្តែង
ការលុបចោលដោយសារបញ្ហាអាកាសធាតុ នឹងត្រូវសងប្រាក់វិញពេញចំនួន
យើងខិតខំរក្សាគុណភាពសេវាកម្មឱ្យបានខ្ពស់ ប៉ុន្តែយើងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ការលុបចោលមធ្យោបាយដឹកជញ្ជូន ឬបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពផ្សេងៗឡើយ។
យើងមិនទទួលខុសត្រូវចំពោះរបួសស្នាមផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរនោះទេ។
មិនមានការសងប្រាក់វិញឡើយ ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសណាមួយបាន ដោយសារបញ្ហាទិដ្ឋាការ (Visa) ឬការរឹតត្បិតផ្នែកអន្តោប្រវេសន៍។

តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរផ្សងព្រេងក្នុងប្រទេសកម្ពុជារបស់អ្នកហើយឬនៅ?

កន្លែងមានកំណត់។ សូមធ្វើការកក់ឥឡូវនេះ ដើម្បីធានាបានកន្លែងរបស់អ្នក។