ព័ត៌មានលម្អិតអំពីដំណើរកម្សាន្ត

ស្វែងយល់បន្ថែមអំពីដំណើរកម្សាន្តនេះ កាលវិភាគ និងអ្វីដែលបានរួមបញ្ចូល។

ភ្នំពេញ – បាត់ដំបង – ឡូរី (Bamboo Train) – ភូមិស្មូនឆ្នាំង – រយះពេល ៥ ថ្ងៃ

ភ្នំពេញ – បាត់ដំបង – ឡូរី (Bamboo Train) – ភូមិស្មូនឆ្នាំង – រយះពេល ៥ ថ្ងៃ

ចាប់ផ្ដើមដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ក្នុងប្រទេសកម្ពុជា ទស្សនារាជធានីភ្នំពេញដ៏អ៊ូអរ ស្វែងយល់ពីទីក្រុងដ៏ស្រស់ស្អាតនៃខេត្តបាត់ដំបង រីករាយជាមួយការជិះឡូរីដ៏ល្បីល្បាញនៅខេត្តបាត់ដំបង និងទស្សនាភូមិស្មូនបុរាណ។

កម្មវិធីដំណើរកម្សាន្ត

ថ្ងៃទី១

មកដល់រាជធានីភ្នំពេញ

  • មកដល់រាជធានីភ្នំពេញ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។
  • ជួបទទួលស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស និងជូនដំណើរទៅកាន់សណ្ឋាគារក្នុងរាជធានីភ្នំពេញ។
  • រីករាយជាមួយការកម្សាន្តពេលរាត្រីនៅតំបន់ផ្លូវដើរ (Walk Street) តាមស្ទីលផ្ទាល់ខ្លួន ដែលជាឋានសួគ៌អាហារសម្រាប់ភ្លក់រសជាតិម្ហូបខ្មែរចម្រុះ និងរស់នៅបែបអ្នកក្នុងស្រុក។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី២

ទស្សនកិច្ចក្នុងរាជធានីភ្នំពេញ

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមទស្សនាវត្តភ្នំដូនពេញ ដែលជាវត្តព្រះពុទ្ធសាសនានិមិត្តរូបនៃឈ្មោះរាជធានីភ្នំពេញ។ វត្តភ្នំមានកម្ពស់ ២៧ ម៉ែត្រ ស្ថិតនៅលើភ្នំសិប្បនិម្មិត និងជាវត្តដ៏មានសារៈសំខាន់បំផុតក្នុងភ្នំពេញ។
  • ឈប់ថតរូបនៅវិមានឯករាជ្យ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៨ ដើម្បីរំលឹកដល់ឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣។
  • បន្តទៅទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំអគារបម្រើដល់ការគង់នៅរបស់ព្រះមហាក្សត្រខ្មែរ។
  • ទស្សនាព្រះទីនាំងវិនិច្ឆ័យ និងព្រះវិហារប្រាក់ ដែលជាចំណុចលេចធ្លោមិនអាចរំលងបាន។ ព្រះវិហារប្រាក់ ឬហៅជាផ្លូវការថា ព្រះវិហារព្រះកែវមរកត គឺជាវត្តដែលតម្កល់នូវបណ្តុំរូបបដិមាករ និងវត្ថុបុរាណមិនអាចកាត់ថ្លៃបាន រួមទាំងព្រះកែវមរកតដ៏ល្បីល្បាញ ហើយកម្រាលឥដ្ឋត្រូវបានក្រាលដោយការ៉ូប្រាក់ជាង ៥,០០០ បន្ទះ។
  • ទស្សនាសារមន្ទីរជាតិ ដែលជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ធំជាងគេរបស់កម្ពុជា និងជាសារមន្ទីរឈានមុខគេផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក
  • ទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាកន្លែងកត់ត្រាអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីតាំងនេះធ្លាប់ជាអតីតសាលាមធ្យមសិក្សា ដែលត្រូវបានរបបខ្មែរក្រហមប្រើប្រាស់ជាមន្ទីរសន្តិសុខ ២១ (S21) ចាប់ពីឆ្នាំ ១៩៧៥ រហូតដល់ការដួលរលំក្នុងឆ្នាំ ១៩៧៩។
  • ទីតាំងចុងក្រោយគឺវាលពិឃាតជើងឯក ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រពីភ្នំពេញ ដែលពីមុនធ្លាប់ជាចម្ការឈើហូបផ្លែ និងជាទីសុសានរបស់ជនជាតិចិន។ វាត្រូវបានប្រើប្រាស់ដោយរបបខ្មែរក្រហមជាទីតាំងសម្រាប់សម្លាប់មនុស្ស និងកប់សពក្នុងរណ្តៅរួមរាប់ពាន់នាក់ ចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។
  • ពិសារអាហារពេលល្ងាច រួចត្រឡប់ទៅសណ្ឋាគារវិញ។

ចំណាំ: លោកអ្នកត្រូវតែស្លៀកពាក់ឱ្យបានសមរម្យនៅពេលចូលទស្សនាព្រះបរមរាជវាំង។ ខោ ឬសំពត់ត្រូវតែមានប្រវែងគ្របជង្គង់ ហើយអាវត្រូវតែមានដៃ (គ្របស្មា) – មិនអនុញ្ញាតឱ្យស្លៀកពាក់អាវវាលក្លៀក ឬអាវវាលខ្នងឡើយ។

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • រីករាយជាមួយការជិះទូកកម្សាន្តមើលថ្ងៃលិចនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅចំពីមុខព្រះបរមរាជវាំង ដើម្បីទស្សនាទិដ្ឋភាពអគារខ្ពស់ៗនៃរាជធានីភ្នំពេញយ៉ាងស្រស់ត្រកាល។
ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៣

ភ្នំពេញ – ភូមិសូនរូបឆ្នាំង – ភ្នំសំពៅ – បាត់ដំបង

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបង។
  • ឈប់ទស្សនាសិក្ខាសាលាសិប្បកម្មកុលាលភាជន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលជាតំបន់ល្បីល្បាញខាងប្រពៃណីធ្វើឆ្នាំងដីរាប់រយឆ្នាំមកហើយ។ ទស្សនាអ្នកជំនាញសូនដីឥដ្ឋឱ្យក្លាយជាវត្ថុប្រើប្រាស់យ៉ាងស្អាតៗ និងរៀនសូត្រពីបច្ចេកទេសបុរាណដែលបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក រួចបន្តដំណើរទៅកាន់ខេត្តបាត់ដំបង។
  • ឈ្មោះ "បាត់ដំបង" មានន័យចំថា "ដំបងដែលបានបាត់" ដែលយោងទៅតាមរឿងព្រេងក្នុងប្រវត្តិសាស្ត្រខ្មែរ អំពីស្តេចដំបងគ្រញូងដែលបានគ្រវែងដំបងឈើពីតំបន់អង្គរ ហើយត្រូវបានគេនិយាយថាបានធ្លាក់មកចំទីនេះ។ រឿងព្រេងនេះត្រូវបានរំលឹកឡើងតាមរយៈរូបសំណាកខ្មៅដ៏ធំនៃស្តេចកាន់ដំបងមន្តអាគម ដែលឈរយ៉ាងអង់អាចនៅចំកណ្តាលក្រុង។
  • នៅពេលមកដល់ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ភ្នំសំពៅ ដើម្បីទស្សនាល្អាងសម្លាប់មនុស្ស និងស្ដាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលមានជនរងគ្រោះជាង ១ ម៉ឺននាក់ត្រូវបានសម្លាប់។ បន្ទាប់មក ដើរទស្សនាវត្តអារាម រូបបដិមាករ និងរីករាយជាមួយទិដ្ឋភាពបែបប៉ាណូរ៉ាម៉ាដ៏ស្រស់ត្រកាលពីលើកំពូលភ្នំសំពៅ។
  • ចុះមកកាន់ជើងភ្នំសំពៅវិញ ដើម្បីរង់ចាំមើលហ្វូងសត្វប្រចៀវរាប់លានក្បាលហោះចេញពីល្អាង (ល្អាងប្រចៀវ) នាពេលថ្ងៃលិច ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ និងបង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាន។
  • ពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក រួចធ្វើការឆែកអ៊ីន (Check-in) ចូលស្នាក់នៅសណ្ឋាគារ។ ស្នាក់នៅមួយយប់ក្នុងខេត្តបាត់ដំបង។

ជម្រើសបន្ថែម(មិនរាប់បញ្ចូល)

  • ទស្សនាការសម្តែងសៀកនៅសមាគមហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak)។
ស្នាក់នៅខេត្តបាត់ដំបង អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៤

បាត់ដំបង – ឡូរី (Bamboo Train) – ភ្នំពេញ

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ទស្សនកិច្ចក្នុងក្រុង និងស្វែងយល់ពីវប្បធម៌ សាសនា កសិកម្ម និងរឿងព្រេងនិទានរបស់ខេត្តបាត់ដំបង។
  • ទស្សនាគ្រួសារអ្នកភូមិដែលប្រកបរបរធ្វើដំណាប់ចេក និងសន្លឹកនំបញ្ចុក។
  • ទៅទស្សនារូបសំណាកនិមិត្តរូប លោកតាដំបងគ្រញូង។
  • ទស្សនាផ្ទះបុរាណខ្មែរ និងផ្ទះបុរាណប្រភេទ "ផ្ទះប៉ិត"។
  • បន្តដំណើរទៅកាន់ភូមិដ្ឋានដែលហ៊ុមព័ទ្ធដោយវាលស្រែ រួចឡើងជិះឡូរី (Bamboo Train) កម្សាន្ត។
  • ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុក។
  • ធ្វើដំណើរចាកចេញពីខេត្តបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញ។
  • នៅពេលមកដល់ភ្នំពេញ ពិសារអាហារពេលល្ងាច រួចជូនដំណើរទៅកាន់សណ្ឋាគារ។
  • រីករាយជាមួយការកម្សាន្តពេលរាត្រីក្នុងរាជធានីភ្នំពេញ។
ស្នាក់នៅរាជធានីភ្នំពេញ អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច
ថ្ងៃទី៥

ភ្នំពេញ – អាកាសយានដ្ឋាន

  • ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
  • ជូនដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីរង់ចាំជើងហោះហើរត្រឡប់ទៅមាតុភូមិវិញ ដោយសុវត្ថិភាព
អាហារពេលព្រឹក

ជម្រើសកញ្ចប់

ជ្រើសរើសទំហំក្រុម

2-3 person

ចាប់ពី USD 680.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ២ នាក់
4-6 person

ចាប់ពី USD 562.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៤ នាក់
7-9 person

ចាប់ពី USD 338.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ៧ នាក់
10-14 person

ចាប់ពី USD 285.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១០ នាក់
15-19 person

ចាប់ពី USD 244.00 /ក្នុងម្នាក់

តម្រូវឱ្យមានមនុស្សពេញវ័យយ៉ាងតិច ១៥ នាក់

មនុស្សពេញវ័យ

0

កុមារអាយុលើសពី ១២ឆ្នាំ

តម្លៃដូចគ្នាទៅនឹងមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (មានគ្រែ)

៧៥% នៃតម្លៃមនុស្សពេញវ័យ

0

កុមារ ៥-១១ឆ្នាំ (គ្មានគ្រែ)

៥០% នៃតម្លៃមនុស្សពេញវ័យ

0

កុមារអាយុក្រោម ៥ឆ្នាំ

ឥតគិតថ្លៃ

ឥតគិតថ្លៃ
0

USD 0.00 ព័ត៌មានលម្អិត ⌃

ភ្នំពេញ – បាត់ដំបង – ឡូរី (Bamboo Train) – ភូមិស្មូនឆ្នាំង – រយះពេល ៥ ថ្ងៃ

សេវាកម្មដែលរួមបញ្ចូល

  • ការស្នាក់នៅសណ្ឋាគារផ្កាយ៣ មួយបន្ទប់សម្រាប់២នាក់
  • រថយន្តធ្វើដំណើរមានផាសុកភាព
  • សំបុត្រទស្សនាតាមកម្មវិធី
  • សំបុត្រឡានឡើងភ្នំសំពៅ
  • សំបុត្រជិះឡូរី
  • ទឹកបរិសុទ្ធ និងកន្សែងត្រជាក់
  • មគ្គុទេសក៍ភាសាអង់គ្លេស

សេវាកម្មដែលមិនរាប់បញ្ចូល

  • សំបុត្រយន្តហោះ
  • ការរៀបចំទិដ្ឋាការ
  • អាហារ (B/L/D)
  • ធានារ៉ាប់រងធ្វើដំណើរ
  • សេវាកម្មផ្សេងៗដែលមិនបានបញ្ជាក់ក្នុងកម្មវិធី
  • ការចំណាយផ្ទាល់ខ្លួន
  • ប្រសិនបើចង់គេងបន្ទប់ម្នាក់ឯង ត្រូវតែចំណាយប្រាក់បន្ថែម (USD 75)
គោលការណ៍សម្រាប់កុមារ
ឥតគិតថ្លៃ ក្មេងអាយុក្រោម ៥ឆ្នាំ មិនត្រូវបានគិតថ្លៃ
៥០% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៥០% នៃតម្លៃមនុស្សធំ (មិនយកគ្រែ)
៧៥% ក្មេងអាយុចាប់ពី ៥-១១ឆ្នាំ គឺត្រូវបានគិតថ្លៃ ៧៥% នៃតម្លៃមនុស្សធំ (យកគ្រែ)
១០០% ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង គឺត្រូវបានគិតតម្លៃមនុស្សធំ ១០០%
លក្ខខណ្ឌផ្សេងៗ
តម្រូវឱ្យមានការបង់ ប្រាក់កក់ ៥០% បន្ទាប់ពីការបញ្ជាក់។
ការបង់ប្រាក់ពេញលេញត្រូវធ្វើឡើងឱ្យបានយឺតបំផុតត្រឹមថ្ងៃមកដល់។
រាល់កម្រៃសេវាធនាគារ ឬសេវាផ្ទេរប្រាក់ គឺជាការទទួលខុសត្រូវរបស់អ្នកផ្ទេរ (អតិថិជន)។
ទទួលបានការសងប្រាក់វិញពេញលេញ(១០០%) រាល់ការលុបចោលដែលធ្វើឡើងក្នុងរយៈពេល ២១ ថ្ងៃ ឬលើសពីនេះ មុនថ្ងៃមកដល់។
ការលុបចោលដែលធ្វើឡើងក្នុងចន្លោះ៧–២០ ថ្ងៃ មុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ៥០% នៃប្រាក់កក់។
ការលុបចោលដែលធ្វើឡើង តិចជាង ៧ ថ្ងៃមុនថ្ងៃមកដល់៖ នឹងត្រូវគិតថ្លៃ ១០០% នៃប្រាក់កក់។
មិនមានការសងប្រាក់វិញឡើយ ចំពោះករណី អវត្តមាន (No-show)ឬការផ្លាស់ប្តូរកាលបរិច្ឆេទ។
លុបចោលដោយឥតគិតថ្លៃ រហូតដល់ ២៤ ម៉ោងមុនពេលចេញដំណើរ
ទទួលបានការសងប្រាក់វិញ ៥០% សម្រាប់ការលុបចោលចន្លោះពី ១២ ទៅ ២៤ ម៉ោងមុន
មិនមានការសងប្រាក់វិញសម្រាប់ការលុបចោលតិចជាង ១២ ម៉ោងមុន
ការលុបចោលក្នុងករណីបន្ទាន់ អាចនឹងត្រូវបានពិចារណាតាមករណីជាក់ស្តែង
ការលុបចោលដោយសារបញ្ហាអាកាសធាតុ នឹងត្រូវសងប្រាក់វិញពេញចំនួន
យើងខិតខំរក្សាគុណភាពសេវាកម្មឱ្យបានខ្ពស់ ប៉ុន្តែយើងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ការលុបចោលមធ្យោបាយដឹកជញ្ជូន ឬបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពផ្សេងៗឡើយ។
យើងមិនទទួលខុសត្រូវចំពោះរបួសស្នាមផ្ទាល់ខ្លួន បញ្ហាសុខភាព ឬការចំណាយផ្ទាល់ខ្លួនដែលកើតឡើងក្នុងអំឡុងពេលធ្វើដំណើរនោះទេ។
មិនមានការសងប្រាក់វិញឡើយ ប្រសិនបើអ្នកមិនអាចចាកចេញ ឬចូលប្រទេសណាមួយបាន ដោយសារបញ្ហាទិដ្ឋាការ (Visa) ឬការរឹតត្បិតផ្នែកអន្តោប្រវេសន៍។

តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរផ្សងព្រេងក្នុងប្រទេសកម្ពុជារបស់អ្នកហើយឬនៅ?

កន្លែងមានកំណត់។ សូមធ្វើការកក់ឥឡូវនេះ ដើម្បីធានាបានកន្លែងរបស់អ្នក។