សៀមរាប - អង្គរវត្ត - វង់តូច
- ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ
- ចាប់ផ្ដើមទៅទស្សនា ប្រាសាទអង្គរវត្ត គឺជាប្រាសាទមួយដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក ដែលបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ័្មនទី២ ជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុសម្រាប់អាណាចក្រខ្មែរ ហើយបានផ្លាស់ប្ដូរបន្តិចម្ដងៗទៅជាប្រាសាទព្រះពុទ្ធសាសនា។
- ទស្សនាប្រាសាទ តាព្រហ្ម ដែលល្បីដោយសារមានដើមឈើធំៗដុះក្រសោបនៅលើប្រាសាទ
- ពិសាអាហារថ្ងៃត្រង់
- ទៅទស្សនា ក្លោងទ្វារខាងត្បូងនៃរាជធានីអង្គរធំ ដែលជារាជធានីចុងក្រោយនៃអាណាចក្រខ្មែរ។ ទីក្រុងដ៏រឺងមាំនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ័្មនទី៧ នៅចុងសតវត្សទី១២។
- បន្ទាប់មកទៅទស្សនា ប្រាសាទបាយ័ន គឺជាប្រាសាទខ្មែរដែលមានការតុបតែងយ៉ាងសម្បូរបែប និងមានការផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនា។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ជាប្រាសាទរដ្ឋរបស់ព្រះបាទជ័យវរ័្មនទី៧។
- ទៅទស្សនា ប្រាសាទបាពួន គឺជាប្រាសាទព្រហ្មញ្ញសាសនា ដែលបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១១ មុនប្រាសាទអង្គរវត្ត។
- បន្តទៅទស្សនា ប្រាសាទភិមានអាកាស គឺជាប្រាសាទព្រហ្មញ្ញសាសនាមានរាងពីរ៉ាមីត ដែលបានកសាងឡើងនៅចុងសតវត្សទី១០ និងមានទីតាំងនៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណនៃរាជធានីអង្គរធំ។
- ទស្សនា លានជល់ដំរី ស្ថិតនៅក្នុងរាជធានីអង្គរធំ ដែលព្រះបាទជ័យវរ័្មនទី៧ប្រើប្រាស់សម្រាប់មើលកងទ័ពរបស់ទ្រង់ត្រលប់មកវិញ បន្ទាប់ពីទទួលបានជ័យជំនះ។
- បន្ទាប់មកទៀតទៅទស្សនា ទីលានស្ដេចគម្លង់ ដែលមានទីតាំងខាងជើងក្បែរទីលានជល់ដំរី។
- ក្រោយមកទៀត ធ្វើដំណើរឡើងទៅ ប្រាសាទភ្នំបាខែង ហើយរងចាំមើលថ្ងៃលិចនៅលើកំពូលភ្នំ។ ភ្នំបាខែង គឺជាកន្លែងមើលថ្ងៃលិចដ៏ពេញនិយមបំផុតនៅតំបន់អង្គរ ដែលស្ថិតនៅកណ្ដាលព្រៃចម្ងាយប្រហែល ១.៥គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃប្រាសាទអង្គរវត្ត។
- ពិសាអាហារពេលល្ងាច ហើយជូនទៅសម្រាកនៅសណ្ឋាគារ
ចំណាំ: ដោយសារមានការកំណត់ចំនួនទេសចរឡើងភ្នំបាខែង ដូច្នេះតម្រូវឲ្យអ្នកឡើងទៅរងចាំឲ្យបានមុន ប្រហែល ១ម៉ោង ៤៥នាទី ទៅ២ម៉ោង។
ជម្រើសបន្ថែម(មិនរាប់បញ្ចូល)
- Phare Circus: ការសម្ដែងសៀក ដែលលាយបញ្ចូលគ្នានូវតន្ត្រី ការរាំ និងសិល្បៈសៀកទំនើប ដើម្បីប្រាប់ពីរឿងអតីតកាល និងបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ អ្នកសម្ដែងក្មេងៗនឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយថាមពល និងភាពប៉ិនប្រសប់របស់ពួកគេ ដែលផ្ដល់នូវបទពិសោធន៍មិនអាចបំភ្លេចបាន។ ម៉ោងសម្ដែង ២០ៈ០០នាទី
- ល្ខោនស្រមោលស្បែកធំៈ ទស្សនារឿងព្រេងខ្មែរ ដោយប្រើស្រមោលស្បែកដែលបានឆ្លាក់ជាផ្ទាំងរូបភាព ហើយសិល្បៈបុរាណខ្មែរមួយនេះនឹងត្រូវបានបង្ហាញនៅលើឆាក។ បន្ទាប់ពីការសម្ដែង អ្នកអាចសាកល្បងប្រើខ្សែរឧបករណ៍ស្បែកនោះបាន។ ម៉ោងសម្ដែង ១៩ៈ០០នាទី
សណ្ឋាគារក្នុងខេត្តសៀមរាប
អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច