អង្គរវត្ត – វង់តូច
- ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ
- ចាប់ផ្តើមទស្សនាប្រាសាទអង្គរវត្តដ៏វិសេសវិសាល ដែលជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ហើយក្រោយមកបានក្លាយជាវត្តអារាមក្នុងព្រះពុទ្ធសាសនា។
- ទស្សនាប្រាសាទតាព្រហ្មដ៏អស្ចារ្យ ដែលល្បីល្បាញដោយសារឫសឈើធំៗដុះហ៊ុំព័ទ្ធលើតួប្រាសាទ។
- ពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានដែលមានអនាម័យ និងផាសុកភាព។
- បន្តទៅទស្សនាខ្លោងទ្វារទិសខាងត្បូងនៃក្រុងអង្គរធំ ដែលជារាជធានីចុងក្រោយនៃអាណាចក្រខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សទី ១២។
- បន្ទាប់មក ទស្សនាប្រាសាទបាយ័ន ដែលតុបតែងដោយក្បូរក្បាច់រចនាខ្មែរយ៉ាងសម្បូរបែប និងមានរូបមុខញញឹមអាថ៌កំបាំង។
- ទស្សនាប្រាសាទបាពួន ដែលជាប្រាសាទព្រហ្មញ្ញសាសនា កសាងឡើងនៅពាក់កណ្តាលសតវត្សទី ១១ (មុនប្រាសាទអង្គរវត្ត)។
- ទស្សនាប្រាសាទភិមានអាកាស ដែលមានរាងជាពីរ៉ាមីត កសាងឡើងនៅចុងសតវត្សទី ១០ ស្ថិតក្នុងបរិវេណព្រះបរមរាជវាំងចាស់នៃក្រុងអង្គរធំ។
- ទស្សនាព្រះលានជល់ដំរី ដែលព្រះបាទជ័យវរ្ម័នទី ៧ ធ្លាប់ប្រើប្រាស់ជាវេទិកាដើម្បីទតមើលកងទ័ពដែលវិលត្រឡប់មកវិញដោយជោគជ័យ។
- បន្ទាប់មកទស្សនាព្រះលានស្តេចគម្លង់ ដែលស្ថិតនៅភាគខាងជើងនៃព្រះលានជល់ដំរី។
- ជាចុងក្រោយ បន្តទៅកាន់ភ្នំបាខែង និងឡើងភ្នំដើម្បីរង់ចាំទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតលើតំបន់អង្គរ។ បន្ទាប់មកពិសារអាហារពេលល្ងាច និងត្រឡប់ទៅសណ្ឋាគារវិញ។
ចំណាំ: ដោយសារមានការកំណត់ចំនួនភ្ញៀវឡើងភ្នំបាខែងក្នុងម៉ោងមមាញឹក យើងខ្ញុំតម្រូវឱ្យលោកអ្នកឡើងភ្នំឱ្យបានមុនបន្តិច។ សូមត្រៀមខ្លួនសម្រាប់ការរង់ចាំប្រហែល ១ ម៉ោង ៤៥ នាទី ទៅ ២ ម៉ោង ដើម្បីទស្សនាថ្ងៃលិច។
ជម្រើសបន្ថែម(មិនរាប់បញ្ចូល)
- ហ្វារ (Phare Circus)៖ លើសពីសៀកធម្មតា សិល្បករកម្ពុជាបានបញ្ជូលគ្នានូវសិល្បៈល្ខោន តន្ត្រី របាំ និងកាយសម្ព័ន្ធទំនើប ដើម្បីនិទានរឿងរ៉ាវប្រវត្តិសាស្ត្រ និងជីវភាពខ្មែរ។ ការសម្តែងចាប់ផ្តើមនៅម៉ោង ៨:០០ យប់។
- ការសម្តែងល្ខោនស្បែក៖ បទពិសោធន៍នៃការនិទានរឿងតាមរយៈស្រមោល និងស្បែកសត្វ ដែលជាសិល្បៈបុរាណដ៏មានតម្លៃ។ ការសម្តែងចាប់ផ្តើមនៅម៉ោង ៧:០០ យប់។
ស្នាក់នៅសណ្ឋាគារក្នុងខេត្តសៀមរាប
អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច